header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនបាន កាលពីម៉ោង៨៖៣០នាទីថ្ងៃសៅរ៍ ៦កើតខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ចំណុ​ចលើផ្លូវលេខ៨៦ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ​លួចកាច់សោកម៉ូតូ នៅចំណុច​មុខហាងលក់គ្រឿងសំអាងយីហោ Choice. Cosmedics Shop ផ្លូវលេខ៥១៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ១-ឈ្មោះលាង ឡុងនី  ហៅរ័ត្ថ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ប្រជាកាពារខណ្ឌ៧មករា ស្នាក់នៅផ្ទះលេខ២៩ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ ស៊ី​ថា ស៊ីណាវិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងតកាមេរ៉ា ស្នាក់នៅផ្ទះលេខ១០F ផ្លូវ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ។  ចំណែករងគ្រោះជាម្ចាស់ម៉ូតូ​ឈ្មោះ ប៉ិច សិរីបព្ជាពណ៌ ភេទស្រី អាយុ១៧ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខD27 ផ្លូវលំភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូត​វត្ថុតាងរួម​មាន ៖ ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-7405 ១គ្រឿង (ម៉ូតូ​លួច) កាបូបដៃពណ៌ខ្មៅ២ ទូ​រសព្ទ័ដៃម៉ាក IPhone6 ពណ៌ទឹកមាស ១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាន​បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធ​រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តរតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post