header ads

Sponsor

រិទ្ធី

គិតមកដល់ថ្ងៃត្រង់ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ កម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជីម លី បានយល់ព្រមបើកផ្លូវជាតិលេខ៤ ឱ្យដំណើរការឡើងវិញហើយ បន្ទាប់ពីមន្ត្រីក្រសួងការងារ និង        បណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសថានឹងយកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាល ទៅបើកជូនពួកគាត់នៅមុនថ្ងៃភ្ជុំបិណ្ឌ។

មន្ត្រីដែលបានចូលសម្របសម្រួល និងដោះស្រាយបញ្ហានេះ មានការចូលរួមពីសំណាក់លោក ប្រាក់ ចាន់ធឿន មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ អតីតកម្មករ-កម្មការិនី​បម្រើការងាររោងចក្រកាត់ដេរសម្លៀកបំពាក់ ជីម លី បានប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ មុខបញ្ជាការដ្ឋានកងទ័ព ជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បី​ទាមទារប្រាក់អត្ថប្រយោជន៍

និង​ប្រាក់បំណាច់ឆ្នាំ ក្រោយរោងចក្របិទផ្អាកដំណើរការ ហើយ​គ្មានដំណោះស្រាយជាច្រើនថ្ងៃមកហើយ ដោយពួកគេទាមទារឱ្យក្រសួងការងារដោះស្រាយជូនពួកគាត់ បន្ទាប់ពីថៅកែរោងចក្របានរត់ចោល និងមិនបើកប្រាក់ខែឱ្យចំនួន២ខែមកហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post