header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ត្រូវរថយន្តសង្កត់បាត់ខ្លួន ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ ដាច់ហ្វ្រាំង ថយក្រោយ បុកម៉ូតូផ្ទុះឆេះ នៅចំណុចចំណោទតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង កាលពីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ដាច់ហ្រ្វាំង ថយក្រោយ រថយន្តម៉ាក់ ហ៊ីយុនដាយ ប្រភេទសន្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8695 នឹងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-1613 ដឹកដែក មានទិសដៅ ភ្នំពេញ-កោះកុង អ្នកបើកបរ ពុំទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់នៅក្រោមរថយន្តកិនសង្កត់ ពុំទាន់យកសាកសពចេញ)។

សមត្តិកិច្ចមូលដ្ឋានបានអោយដឹងថាករណីនេះបណ្តាលមកពីដឹកធ្ងន់ ចុះចំណោទត្រង់ចំណុចផ្លូវកែង ជាន់ហ្វ្រាំងមិនស៊ី បណ្តាលអោយក្រឡាប់ឆ្លងចរន្តអគ្គីសនីឆេះក្បាលរថយន្ត និងបានបុកម៉ូតូធ្វើដំណើរឡើងចំណោទ មានទិសដៅបញ្ច្រាស់គ្នា បើកបរដោយឈ្មោះ សាន់ សុម៉ានុត ភេទប្រុស អាយុ២១ឆ្នាំ មាន ទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ទីលំនៅបច្ចុប្បន្នភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង (ស្លាប់) និងរួមដឹណើរចំនួន ២នាក់ទៀត រកពុំទាន់ឃើញនៅឡើយ។

ក្រោយពេលកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកំលាំងជំនាញការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះអន្តរាគមន៍ដើម្បី បាញ់ទឹកពន្លត់ភ្លើងឆេះរថយន្ត បច្ចុប្បន្នកំលាំងយជំនាញកំពុងតែធ្វើការរុករកជនរងគ្រោះដែលបានបាត់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post