header ads

Sponsor

រិទ្ធី

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងការកែច្នៃសំណល់រឹង និងការកែសម្រួលលើការគ្រប់គ្រងមូលនិធិបរិស្ថាន និងសង្គម ដើម្បីជំរុញដល់ការរៀបចំក្រុង ពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល មានតម្លាភាព និងសុវត្ថិភាពបរិស្ថាន។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។ យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

ឯកឧត្តមសាយ សំអាល់ បានជំរុញឱ្យមានការគិតគូពីរឿងគ្រប់គ្រងសំរាម និងរិះរកវិធីសាស្រ្តដើម្បីអនុវត្តទៅបានដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន រួមទាំងជំរុញដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនក្នុងការកាត់បន្ថយការប្រើប្រាស់សំណល់ សំរាម ប្លាស្ទិក និងធ្វើការទាញយកធនធានពីសំណល់មកធ្វើការកែច្នៃ ដែលអាចប្រើប្រាស់ឡើងវិញឱ្យអស់លទ្ធភាព។

រដ្ឋមន្រ្តីវ័យក្មេងរូបនេះ បានលើកឡើងថាដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ឯកឧត្តមស្នើឱ្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមធ្វើយ៉ាងណា ពង្រឹងនូវយន្តការការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការកាត់បន្ថយការ ប្រើប្រាស់ និងការកែច្នៃឡើងវិញនូវប្រភេទសំណល់រឹង រាវ បង្កើនកិច្ចសហការ និងលើកកម្ពស់ភាពជាដៃគូជាមួយផ្នែកឯកជន ម្យ៉ាងទៀត ពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីការគ្រប់គ្រងសំរាម សំណល់រឹង និងផលប៉ះពាល់ទៅដល់មហាជនផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញ​ដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ អនុវត្តឱ្យមានប្រសិទ្ធភាពលើការបង្កើតមូលនិធិបរិស្ថាន និងសង្គម ដែលជាផ្នែកមួយសំខាន់ក្នុងការទ្រទ្រង់ការអនុវត្តលើវិស័យ ប្រកបដោយនិរន្តរភាព។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post