header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រចាំខែតុលា ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានលេីកយោបល់ជាអាទិភាពដោយភ្ជាប់ជាមួយរបាយការណ៍ចំនួន៤ ប្រធានបទ ដែលជាប្រធានបទយ៉ាងសំខាន់ក្នុងការការពារប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ ៖

១ ៖ របាយការណ៍ស្ដីពីការជំរុញធានាទីផ្សាកសិកម្មជូនពលរដ្ឋនិងកសាងវិស័យកសិកម្មទប់ស្កាត់ការនាំចូលផលិតផលបន្លែពីបរទេសបញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានស្នេីររដ្ឋាភិបាលអោយដកហូតដីសម្បទានពីឧកញ៉ាធំៗដែលទទួលសិទ្ធសម្បទានតែមិនអភិវឌ្ឍន៍ ដេីម្បីយកដីនោះមកអោយរដ្ឋគ្រប់គ្រងវិញនិងប្រគល់ជូនពលរដ្ឋដេីម្បីមានឱកាសទទួលបានដីធ្វេីកសិកម្មផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដេីម្បីឈានដល់ការអភិវឌ្ឍន៍ជីវភាពរបស់ពលរដ្ឋ ។

២ ៖ របាយការណ៍ស្ដីពីការបន្លាស់ទីជនអន្តោប្រវេសន៍ពីទឹកមកគោកនៅកំពង់ឆ្នាំងបញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានស្នេីររដ្ឋាភិបាលអោយធ្វេីការអនុវត្តន៍ច្បាប់បញ្ជូនជនអន្តោប្រវេសន៍ទាំងនោះចេញទៅវិញប្រសិនជាពួកគេនៅយូមកហេីយតែពុំមានព្រះរាជក្រឹត្យស្ដីពីការទទួលសញ្ជាតិស្របច្បាប់ ។

៣ ៖ របាយការណ៍ស្ដីពីបញ្ហាដីធ្លីចំនួន៤គ្រួសារ និងការរំលោភផ្លូវបូរាណប៉ះពាល់ពលរដ្ឋចំនួន១៨០គ្រួសារដែលរំលោភពីភាគី ឧកញ៉ា ង៉ោ ស្រ៊ុន ដែលចៅហ្វាយខេត្តសៀមរាបមិនព្រមអនុវត្តន៍ដោះស្រាយជូនប្រជាពលរដ្ឋទោះមានកិច្ចអន្តរាគមន៍យ៉ាងច្រេីនកន្លងមកបញ្ហានេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានស្នេីររដ្ឋាភិបាល និងសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រីដេីម្បីរកយុត្តិធម៌ជូនពលរដ្ឋ និងស្នេីរបញ្ចប់តួនាទីលោក ឃឹម ប៊ុនសុង ដែលជាអភិបាលខេត្តមួយល្បីរន្ទឹពាក់ព័ន្ធនិងបញ្ហាដីធ្លី ។

៤ ៖ របាយការណ៍ស្ដីពីការទប់ស្កាត់វិនាសកម្មព្រៃឈេីនិងគម្រោងចរាចរណ៍បទល្មេីសព្រៃឈេីនៅមណ្ឌលគីរីដែលមានឈ្មួញនិងមន្ត្រីឃុបឃិតគ្នារត់ការជញ្ជូនឈេីទៅវៀតណាមដោយមានឈ្មួញវៀតណាមឈ្មោះទិនចាំទទួលផល ។


បញ្ហានេះលោកវិល្លាម បានបន្ថែមថា ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បានស្នេីរដ្ឋាភិបាលនិងការសម្រេចដ៏ខ្ពស់ខ្ពស់ពីសម្ដេចតេជោដេីម្បីអនុវត្តន៍ច្បាប់លេីបុគ្គលពាក់ព័ន្ធជាពិសេសគឺស្នេីរដាក់កាម៉េរាសុវត្តិភាពគ្រប់ច្រករបៀងតូចធំដែលសង្ស័យថាមានការបេីកដៃអោយឈ្មួញដឹកឈេីឆ្លងកាត់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post