header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កាលពីព្រឹកមិញនេះ មន្ត្រីតុលាការបានប្រាប់ភ្នាក់ងារ​ព័ត៌មានផ្សាយថា លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងបុរសអ៊ីស្រាអែល ឈ្មោះ Tom Stienments ដែលពាក់ព័ន្ធ ករណីបង្ហោះរូបអាសអាភាស និងវាយអតីតសង្សារ នោះហើយ បន្ទាប់ពីត្រូវបញ្ជូនទៅតុលាការ​កាលពីថ្ងៃទី២៩ ខែតុលា ។

ជនសង្ស័យឈ្មោះ Tom Stienments អាយុ៣៣ឆ្នាំ ជនជាតិអ៊ីស្រាអែល ដែលជាប់ពាក់ព័ន្ធករណីប្រើហិង្សា និងបង្ហោះរូបអាសអាភាសរបស់ជនរងគ្រោះជាសង្សារ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ហើយបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ នារីរងគ្រោះបានអំពាវនាវរកយុត្តិធម៌ ដែលខ្លួនបានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់ជនសង្ស័យជាសង្សាររូបនេះ ប៉ុន្តែទីបំផុត ជនសង្ស័យត្រូវបានដោះលែងឲ្យមានសេរីភាពយ៉ាងរំភើយទៅវិញ ពិតជាឡូយមែន ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post