header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

សៀមរាបៈ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានបង្ហាញមុខក្រុមប្រើប្រាស់ថ្នាំញៀន ដែលសមត្ថកិច្ចបង្ក្រាបកាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ។ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានសហការ ជាមួយកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលការពារ និងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្រ្កាបករណី ប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីជួញដូរ ចែកចាយ ប្រើប្រាស់ សារធាតុញៀន ដោយខុសច្បាប់ នៅចំណុច ភូមិស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ៩នាក់ ក្នុងនោះមានស្រី១នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប, ទី២ ឈ្មោះ ហ៊ីង សុខផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រិយ៍ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប, ទី៣ ឈ្មោះ បេ គឹមសុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប, ទី៤ ឈ្មោះ វណ្ណ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប, ទី៥ ឈ្មោះ ម៉ាន់ គឹមរី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី៦ ឈ្មោះ ខា ប៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប, ទី៧ ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប, ទី៨ ឈ្មោះ ស្រី ណារី ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងទី៩ ឈ្មោះ ព្រហ្ម គីរីតនះសម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពិនិត្យ និងធ្វើតេស្ត មានសារធាតុញៀនក្នុងខ្លួនចំនួន៨នាក់ ។

វត្ថុតាងដកហូត៖ រថយន្តម៉ាកកាមរីបាឡែនចំនួន០១គ្រឿង, ម៉ូតូចំនួន០៣គ្រឿង, កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់, ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច, ដាវ, កាំបិត, បំពង់ទិប ធ្វើដែកជាច្រើនដើម និងទូរស័ព្ទចំនួន ១១ គ្រឿង ។

ដោយឡែកក្នុងចំណោមជនសង្ស័យខាងលើ មានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ទៅម៉ោង១១យប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានធ្វើសកម្មភាព យកកាំភ្លើងបាញ់ឡើងលើ២គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះ ត្រា (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ហើយការស្រាវជ្រាវរបស់សមត្ថកិច្ចបានបន្តឃើញជននេះកន្លងមកមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន៣ដីកា ផងដែរពាក់ពន្ធ័នឹងគ្រឿងញៀន។

ករណីនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត ហើយកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងចាត់តាមនីតិវិធីច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post