header ads

Sponsor

រិទ្ធី

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ០៩ កើត ខែអស្សុជឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកការសម្ភោធសហគមន៍មូលនិធិ​សប្បុរសធម៌​ដ៏​ធំ​មួយ​របស់​ចិនឈ្មោះថា វីឆារីថេបបល ហ្វោនដេសិន (V charitable foundation ) ដោយមានការអញ្ជើញចូលរួមពី លោក Ho Ka leang ប្រធានសហគមន៍ V charitable foundation  ពិធីសម្ភោធនេះរៀបចំនៅសាលសន្និសិទសណ្ឋាគារសុខា ខេត្តសៀមរាប។ យោងតាមរដ្ឋបាលខេត្តសៀម រាប ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

សូមជម្រាបសហគមន៍​នេះ​មានកម្ម​វិធី​សប្បុរសធម៌​ជាច្រើន​រួមមាន ការជួយ​ជនក្រីក្រ​តាមរយៈ​ការឧបត្ថម្ភ​នូវ​សម្ភារ​ផ្សេងៗ ដ៏​ដូចជា​សាងសង់​សាលារៀន​នៅតាម​ភូមិ ស្រុក​ដែលមាន​សេដ្ឋកិច្ច​ទាន់​ខ្សោយ​។

​​ថ្លែង​ក្នុង​ពិធី​​សម្ពោធ​ការិយាល័យ​សហគមន៍​នៅ​ខេត្តសៀមរាប ប្រធានសហគមន៍​មូលនិធិ​សប្បុរសធម៌ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន លោក Ho ​ថាប្រទេស​កម្ពុជា​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​លោក ពិសេស​គឺ​ខេត្តសៀមរាប​ដែលមាន​សំណង់​ស្ថាបត្យកម្ម​ដ៏​ស្រស់ស្អាត​។ ក្នុង​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​ជា​លើក​ទី​៣​របស់លោក Ho លោក​កត់សម្គាល់​ឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​គួរឱ្យកត់សម្គាល់​ផងដែរ​។​

យ៉ាងណាក៏ដោយ សហគមន៍​មូលនិធិ​សប្បុរសធម៌រូបនេះ សង្កេតឃើញថា​មានអ្នកក្រីក្រ​មួយចំនួន​ផងដែរ។ ក្នុងនាម​លោក​ជា​ប្រធាន​មូលនិធិ វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន បានរៀបចំ​កម្មវិធី​សប្បុរសធម៌​នេះ​នៅ​ប្រទេស​កម្ពុជា បំណង​ប្រមូល​សប្បុរសជន​នានា​មកពី​ប្រទេស​ចិន ដើម្បី​ជួយ​អ្នក​ខ្វះខាត​ទាំងនោះ ដូចជា​ការឧបត្ថម្ភ​សម្ភារ និង​សង់​សាលារៀន​ជាដើម​។

ចំណែកឯ អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ បាន​កោតសរសើរ​ចំពោះ​សកម្មភាព​មូលនិធិ​សប្បុរស​ដ៏​ធំ​មួយ​នេះ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post