header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ករណីឃាតកម្ម​ សម្លាប់ក្មេងស្រី២នាក់ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ​ដែល​ត្រូវជា​ឪពុកមា​ និងម្ដាយមីងកុមារីរងគ្រោះទាំង២ បណ្តោះអាសន្នហើយ ខណៈ​ជាប់​ពាក់ព័ន្ធពីបទ​សង្ស័យ​នៅក្នុង​ករណីរឿង​ឃាតកម្ម​នេះ ដើម្បី​បន្តបើកការស្រាវជ្រាវ។​ ការឃាត់ខ្លួន​នេះ សូម្បីតែអ្នកសារព័ត៌មាន ក៏មិនត្រូវបានអនុញ្ញាតឲ្យ​ថតរូបជនសង្ស័យទាំង២នាក់នោះដែរ។

មកដល់ល្ងាចថ្ងៃទី១៩ តុលា ២០១៨ សមត្ថកិច្ច​មិនត្រូវបានទម្លាយចេញឲ្យ​ដឹង អំពី​ករណីពាក់​ព័ន្ធ​យ៉ាងណា​នៅ​ឡើយ ក្នុង​រឿង​ឃាតកម្ម ជាមួយនឹង​ជនសង្ស័យ​ទាំង​២​នាក់​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុង​តែបន្តនីតិវិធីស្រាវជ្រាវបន្តនៅឡើយ។

ចំណែក​ការធ្វើ​កោសល​វិ​ច័​យ​លើ​សាកសព​កាលពី​យប់​ថ្ងៃទី១៨ ខែតុលា អាជ្ញាធរ​ឃុំ​ បានអោយដឹងថា​ កុមារី​រងគ្រោះ​ឈ្មោះ អន លក្ខិណា អាយុ១៤​ឆ្នាំ ​ត្រូវបាន​ឃាតក​វាយបំបាក់​ឆ្អឹងជំនី​ខាងស្ដាំ វាយពក​ក្បាល និង​ដៃជើង​ទាំ​៤​ត្រូវ​កាច់​បំបាក់ ដើម្បីយកសពញាត់បញ្ចូលក្នុងហិបដាក់ខោអាវ ចំណែក​កុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ​ក៏ត្រូវបានឃាតកកាច់បំបាក់កសម្លាប់​ចោល ហើយញាត់ចូលក្នុងហិបទាំង២នាក់បងប្អូនផងដែរ។

នៅក្នុង​រឿង​ឃាតកម្ម​ដ៏សាហាវមួយនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូល​ដ្ឋា​ន​បានសំណូមពរ​ដ៏ទទូចដល់​សមត្ថកិច្ច​ជំនា​ញ​គ្រប់​ជាន់ថ្នាក់ មេត្តា​ព​ន្លឿ​ន​ក្នុងការស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​វែកមុខ​រកឃាតក​ដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវខាងលើនេះ និង​ចាប់​ខ្លួនគេ​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​បាន​ឆាប់ៗ​ពេលខាងមុខ​នេះ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post