header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសចំណាស់ម្នាក់ ខណៈដែលមានជំងឺប្រចាំកាយ ទឹកនោមផ្អែម តូចចិត្តខ្លួនឯងមិនគួរណាប្រពន្ធល្បួងលួងលោមឲ្យលក់ដីធ្លីនៅឯស្រុកបានលុយ មិនបានទុកព្យាបាលមើលជំងឺបែរជាវេចលុយរត់គេចទៅបាត់ ឈឺចិត្តពេក ក៏សម្រេចបញ្ចប់ជីវិ ដោយចង.កសម្លាប់ខ្លួន ត្រូវបានអ្នកជិតខាងប្រះឃើញ កាលពីវេលាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅលើដើមអាកាស្យា មាត់ត្រពាំង ក្រោយវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានសសេរបណ្តាំមួយសន្លឹកដាក់លេខទូរស័ព្ទកូនៗ សម្រាប់ទុកឲ្យទំនាក់ទំនង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គឹម សុផល ភេទប្រុស អយុ៦៥ឆ្នាំ មានជំងឺប្រចាំកាយ ទឹកនោមផ្អែម មានប្រពន្ធឈ្មោះ កែ សំអុល អាយុ៥៨ឆ្នាំ មុខរបរ លក់ដូរ បានរត់គេចខ្លួនបាត់ និងមានកូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ តែរស់នៅបែកគ្នាអស់ហើយ។ ជនរងគ្រោះស្នាក់នៅបន្ទប់ជួលលេខបេ១៨ នៅក្បែងកើតហេតុ មានស្រុកកំណើត នៅភូមិព្រែកស្នង ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

តាមពលរដ្ឋនៅក្បែរខាង ក៏ដូចជាកូនចៅ បានឲ្យដឹងថា ជនរងគ្រោះកាលពីកន្លះខែមុន បានប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួនម្តងរួចហើយ នៅក្នុងចេតិយវត្តអង្គតាមិញ តែមិនបានសម្រច ដោយអ្នកភូមិឃើញទាន់ ប្រាប់កូនចៅជួយសង្រ្គោះដឹកបញ្ជូនយកទៅមន្ទីរពេទ្យសង្រ្គោះអាយុជីវិត ដោយសារជនរងគ្រោះមានវិប្បត្តិផ្លូវចិត្ត ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ ខែតុលានេះ ជនរងគ្រោះបែរជាសម្រេចបញ្ចប់ជីវិតបែបនេះតែម្តង។

បើតាមក្រុមគ្រួសារ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ កូនចៅរស់នៅផ្ទះផ្សេង ប្រពន្ធដែលជាភរិយារៀបការតាំងពីក្រមុំកម្លោះ ធុញទ្រាន់នឹងការមើលថែជនរងគ្រោះ ថែមទាំងល្បួងលួងលោមជនរងគ្រោះឲ្យលក់ដីឯស្រុក ដើម្បីយកលុយមើលថែជំងឺ តែផ្ទុយទៅវិញ បន្ទាប់ពីលក់ដីបានលុយហើយ ប្រពន្ធវេចប្រមូលរត់គេចចុះចោលបាត់ តាំងពីកន្លះខែមុនកើតហេតុម្លេះ។

ប្រភពបន្តទៀតថា ជនរងគ្រោះស្រឡាញ់ប្រពន្ធណាស់ ខណៈដែលខ្លួនមានជំងឺកន្លងមក ស្នាក់នៅបន្ទប់ជួលជាមួយចៅប្រុសម្នាក់ និងកូនប្រុសម្នាក់ តែប៉ុន្មានថ្ងៃមកនេះ កូនប្រុសនិងចៅប្រុសមិនបាននៅជាមួយ ដោយសាររវល់ទៅធ្វើការឯខេត្តតាកែវ ជនរងគ្រោះស្នាក់នៅម្នាក់ឯង ស្រាប់តែ នៅព្រឹកថ្ងៃទី២៥នេះ ក៏មានហេតុការណ៍នេះតែម្តង។

តាមអ្នកជិតខាងបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ឃើញជនរងគ្រោះរៀបចំអីវ៉ាន់របស់ប្រពន្ធ ដែលរត់គេចបាត់ទៅនោះ ចងទុកដាក់មួយកន្លែង និងមានសរសេរបណ្តាំមួយសន្លឹក ដាក់លេខទូរស័ព្ទកូនៗ សម្រាប់ឲ្យទំនាក់ទំនងទៀតផង តែគ្មានអ្នកណាចាប់អារម្មណ៍ រវល់តែការងាររៀងខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២៥នេះ ប្រទះឃើញជនរងគ្រោះចងស្លាប់បាត់ទៅហើយ នៅដើមអាកាស្យា ទើបផ្អើលឆឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យ និងធ្វើកោសល្យវិច័យរួចមកឃើញថា ពិតជាចងកសម្លាប់ខ្លួនឯងមែន រួចប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post