header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅព្រឹកថ្ងៃ២៥ ខែតុលានេះ ជនសង្ស័យចំនួន៣ ពាក់ព័ន្ធអំពើសម្លាប់មនុស្ស ត្រូវបានបង្ហាញមុខមុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី បន្ទាប់ពីពួកគេព្រួតគ្នាវាយសម្លាប់មេការសំណង់របស់ខ្លួន រឿងជំពាក់លុយ១៧ម៉ឺនរៀល ។

លោកវរសេនីយ៍ឯក ញ៉ែត ភ័ណ្ឌ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ មានអំពើមនុស្សឃាតមួយកើតឡើង នៅក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ម្តុំខាងក្រោយសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព) បណ្តាលឲ្យជនរងគ្រោះជាមេការសំណង់ម្នាក់ ស្លាប់ ក្រោយពីបានបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។

ជនរងគ្រោះឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមេការសំណង់ បច្ចុប្បន្នស្នាក់នៅការដ្ឋានសំណង់ ក្រោយសាលាវិទ្យាល័យហ៊ុនសែនមិត្តភាព ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិគ ឃុំជីកង ស្រុកជីកែ្រង ខេត្តសៀមរាប ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាណែនាំឲ្យកម្លាំងជំនាញ បេីកការស៊ើបអង្កេតរុករក មុខសញ្ញាជាបន្ទាន់ ។ អំពើមនុស្សឃាតនេះ ត្រូវគដឹងថា ផ្តើមចេញពីទំនាស់រឿងលុយកាក់ ដែលមេការសំណង់ជាជនរងគ្រោះ បើកប្រាក់ឲ្យកម្មករមិនបានគ្រប់គ្នា នៅខ្វះ២នាក់ចំនួន១៧ម៉ឺនរៀល ។

សមត្ថកិច្ចបានកំណត់មុខសញ្ញាសង្ស័យបានចំនួន៣នាក់ តែជនសង្ស័យ ក្រោយពេលកើតហេតុ បានជួលរថយន្តតាក់ស៊ី ជិះគេចខ្លួន ទៅកាន់ខេត្តសៀមរាប និងមានបំណងឆ្លងដែនទៅកាន់ប្រទេសថៃទៀតផង ។

ជនសង្សយ័រួមមាន ១.ឈ្មោះភោគ សុផាត ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មានស្រុកកំណើត នៅភូមិស្រិញ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។ ២.ឈ្មោះអុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតខេត្តបាត់ដំបង ។ ៣.ឈ្មោះឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកំណើត នៅភូមិស្តៅ ឃុំអន្លុង់សំណរស្រុកជីក្រែងខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ញ៉ែត ភ័ណ្ឌ បានបញ្ជាក់ថា ដោយមានកិច្ចសហប្រតិបត្តិការ ល្អ រវាងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅ នេះ នគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យទាំងបីនាក់បានរួចហើយ នគរបាលខេត្តព្រះសីហនុ បានទៅទទួលយកមុខសញ្ញា នៅខេត្តសៀមរាប តាំងពីថ្ងៃទី២៣ ខែតុលាមកម្ល៉េះ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់នៅខេត្តព្រះសីហនុ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post