header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងស្រីអាយុ១៥ខែម្នាក់ ដើរទៅតាមជីដូនបេះម្អម នៅវាលស្រែបណ្តាលឲ្យរអិលជើង ធ្លាក់ចូលទឹកស្រះ លង់ស្លាប់គួរឲ្យសង្វេគបំផុត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រហែល១ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នៅចំណុចស្រះទឹកក្រោយផ្ទះស្ថិតក្នុងភូមិព្រៃជ្រុំ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ។

ក្មេងស្រីរងគ្រោះឈ្មោះខ្វី សូរិយា អាយុ១៥ខែ រស់នៅជាមួយជីដូនឈ្មោះ ឈាង ផល អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។

តាមរបាយការណ៍បានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ ជីដូនបានដើរទៅបេះម្អមនៅវាលស្រែខាងក្រោយផ្ទះ ដោយមិនបានដឹងថាចៅ (ក្មេងស្រីរងគ្រោះ) ដើរទៅតាមក្រោយនោះទេ លុះពេលត្រឡប់មកផ្ទះវិញ បាត់ចៅបកទៅរកវិញ ប្រទះឃើញចៅនៅក្នុងទឹកស្រះ ក៏ស្ទះទៅស្រង់់ចៅឡើងគោក តែជាអកុសលក្មេងស្រីរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ចូលទឹកស្រះខ្លួនឯងប្រាកដមែន ។

បន្ទាប់មក សមត្ថកិច្ច ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post