header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាប់ខ្លួនបាន​ជាក់ស្ដែង បន្ទាប់ពីធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុមទី៥២ ភូមិ១១ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោ៧៖២០នាទីយប់ថ្ងៃអាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២១ ខែ តុលា ឆ្នាំ២០១៨

ជនសង្ស័យ១-ឈ្មោះ ម៉ៅ  បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)។ ២-ឈ្មោះ ឌី  ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆុងកាហ្វេ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវបេតុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាធានីភ្នំពេញ (ជាអ្នកឆក់) ។

វត្ថុតាងចាប់យកមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស អត់ស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។ ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not5 ពណ៌ស (ជារបស់ជនរងគ្រោះ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ។

ជនរងគ្រោះឈ្មោះ ឈួ  សោភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៤២៩ ផ្លូវលេខ១៩២៨ សង្កាត់ទួលសង្កែរ ទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូកង់បី (PassApp) ជាមួយប្អូនប្រុស ឈ្មោះ ឈួ  វាសនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់ម៉ូតូកង់បី (PassApp) ចេញពីផ្ទះនៅម្ដុំ សង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងមកញាំអាហារ នៅហាងវិថី សាច់អាំង ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពេលធ្វើដំណើរតាមផ្លូវ ជនរងគ្រោះបានយកទូរស័ព្ទដៃមកចុចលេង លុះពេលជិះមកដល់ចំណុច មុខផ្ទះលេខ ១៧ ផ្លូវលេខ៥៦៦ ក្រុម ទី៥២ ភូមិ១១ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមកពីខាងក្រោយខាងស្ដាំដៃ រួចធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ទាញ់យកទូរស័ព្ទមកវិញ  ឃើញដូចនោះប្អូនជនរងគ្រោះ ក៏បានបត់ម៉ូតូកង់បី បណ្ដាលឲ្យម៉ូតូរបស់ជនសង្ស័យទាំងពីរដួលទៅលើផ្លូវ ក៏ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ ដែលល្បាតការពារក្នុងមូលដ្ឋានក្បែរនោះ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរ រួចបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ ចាត់ការតាមនីតិវីធីច្បាប់តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចយើងបានយកទឹកនោម ជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល ឈ្មោះ ឌី ណារ័ត្ន ហៅ និត មានជាប់​សារធាតុញៀនក្នុងខ្លួន​ ចំណែកឈ្មោះ ម៉ៅ  បញ្ញារិទ្ធ ហៅ រិទ្ធ មិនមានសារធាតុញៀនក្នុងខ្លួននោះទេ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post