header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អាមេរិកៈ កម្លាំងទាហានជើងទឹកអាមេរិក បានដាក់ឲ្យប្រើប្រាស់នៅនាវាមុជទឹក ពីរគ្រឿងប្រភេទ Virginia ។ នាវាមុជទឹកខាងលើ បានដាក់ឈ្មោះតាមបណ្តារដ្ឋរបស់អាមេរិក គឺ រដ្ឋ Delaware និង Vermont ។

ពីធីដាក់នាវាមុជទឹក ចូលទៅក្នុងទឹក បានធ្វើឡើងនៅទីតាំង ទាហានជើងទឹកនៅតំបន់  Newport News  ក្នុងទីក្រុង Virginia និង Groton ស្ថិតនៅក្នុងរដ្ឋ Conneticut។

នៅក្នុងមូលដ្ឋានទ័ពជើងទឹក ស្ថិតនៅក្នុងរដ្ឋ Virginia បណ្ឌិត Jill Biden ភរិយារបស់អតីតអនុប្រធានាធិបតីអាមេរិក Joe Biden បានទទួលបន្ទុកជា «ម្តាយទ្រក្បាលនាវាមុជទឹក  Dlaware និងធ្វើពិធីលាងទោសដល់នាវាមុជទឹក ដោយបានវាយបំបែកដបស្រា ទៅលើនាវាមុជទឹក»។ ពិធីដាក់ចុះនាវានេះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា លោក Thomas Karper ។ នាវាមុជទឹក  Delaware គឺជានាវាមុជទឹកដើរដោយថាមពលបរមាណូ វាយលុកលេខ១៨ និង នាវាមុជទឹក Vermont លេខ១៩។

នាវាមុជទឹកទាំងពីរខាងលើនេះ​ ត្រូវបានផលិតឡើង ដើម្បីប្រឆាំង និងនាវាមុជទឹក នៅសមុទ្រ ។ ក្រៅពីនេះ នាវាខាងលើ ក៏​មានបន្ទប់ពិសេស សម្រាប់ក្រុមទាហានមុជទឹក  អាចវាយឡើងគោក​ដោយមាន robot និងនាវាមុជទឹកតូច សម្រាប់បញ្ជូនឡើងគោកផងដែរ។

នាវាមុជទឹកខាងលើនេះ ក៏មានប្រព័ន្ធបាញ់មីស៊ីល Tomahawk  ដែលមានមីស៊ីល១២ដើម រួមជាមួយបំពង់បាញ់មីស៊ីលបុក ដែលមាន ២៦គ្រាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post