header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បើទោះបីជាមានការផ្សព្វផ្សាយ នៅតាមបណ្តាញព័ត៌មានជាច្រើនយ៉ាងណាក៏ដោយ ក៏មហាជនមួយចំនួន បានត្រឹមតែហួសចិត្តទៅលើអាជ្ញាធរមូលដ្ឋាន នៅឃុំព្រៃព្នៅ អាជ្ញាធរស្រុកពារាំង ទាំងអស់ដែលពាក់ព័ន្ធ ដែលជា សេនាធិការឲ្យ ខេត្តព្រៃវែង ទាំងនោះ មិនមានសមត្ថភាពរារាំងសំណង់រឹង១កន្លែង ដែលបានធ្វើនៅលើដីចំណីផ្លូវរដ្ឋ ចាប់ពីការសាងសង់លើកដំបូង រហូតដល់ពេលក្លាយជាសំណង់រឹងរួចរាល់ ។

ប្រជាពលរដ្ឋបានត្រឹមតែខកចិត្តប៉ុណ្ណោះ សង្ស័យថា រឿងហ្នឹង លោក ហេង ផល្លាង មន្ត្រីសុរិយោដី លោក ហុង ដានី មន្ត្រីសាធារណការ និងលោក ហ៊ី ធួក អភិបាលស្រុកពារាំង ត្រូវដុល្លារបាំងមុខអស់ទៅហើយ ត្រូវម្ចាស់សំណង់គេចង្អុលបញ្ជា ភ្លេចអស់តួនាទីថា ខ្លួនជាអ្នកអនុវត្តន៍ច្បាប់ បែរជាបណ្តោយឲ្យមានករណីល្មើសច្បាប់កើតឡើង នៅចំពោះមុខរបស់ខ្លួនអស់ហើយ បែរជាបង្ក្រាបមិនបាន ។

ប្រពន្ធលោក វ៉ា ឆេងអឿន ម្ចាស់ផ្ទះទាំង១៤ ល្វែងដែលដាក់ស្លាកលក់ ឬ ជួល បញ្ជាក់ថាជួល គិត១ខែសម្រាប់៣ល្វែងខាងកើត ២០០$ នៅជាប់១១ល្វែងទៀត១ខែ១៥០$ បើបង់មុន១ឆ្នាំ បញ្ចុះតម្លៃគិតប្រាប់តែ១១ខែទេ តែបើ ចង់ទិញផ្តាច់តែម្តង ១ល្វែងលក់ចាប់ពី៥០.០០០$ រហូតដល់៧០.០០០$ជាង ទៅតាមដីជម្រៅដី ។

គាត់បានអះអាងថា មានប្លង់កាន់កាប់ត្រឹមត្រូវមិនឲ្យអតិថិជនព្រួយបារម្ភទេ ។ ភ្នាក់ងារសារព័ត៌អង្គភាព Cam Post (ខេមប៉ុស្តិ៍) សុំការបំភ្លឺពីលោក ហេង ផល្លាង មន្ត្រីសុរិយោដីស្រុក តេទូរស័ព្ទចូលបីដងគ្មានអ្នកណាលើកទទួលនោះឡើយ ។ លោក ហុង ដានី មន្ត្រីសារធារណការស្រុកបានឲ្យដឹងថា ក្នុងនាមលោក បានដឹកនាំកម្លាំងឃុំ និងភូមិមករេ រាំងមិនឲ្យសាងសង់ដីចំណីផ្លូវដាច់ខាត់ តែម្ចាស់សាងសង់ មិនស្តាប់រហូតទល់តែសង់រួចរាល់ គ្មានបានចេញច្បាប់ឲ្យទេ ក៏ប៉ុន្តែលោកមិនមានលទ្ធភាពឃាត់ ឬចាប់គេបានឡើយ ដោយសារម្ចាស់សាងសង់ហៅមកធ្វើកិច្ចសន្យា មិនដែលមកទល់តែសោះ ចាប់តាំងពីបុកគ្រឹះ រហូតទល់តែហើយ ។ លោកហុី ធួក អភិបាលស្រុកពារាំងមិនមានលេខទូរស័ព្ទទំនងបានទេ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤និង ៣០នាទីរសៀលនេះ​។

លោក អេង ផេងអាន ប្រធានមន្ទីររៀបចំដែនដី នគររូបណីយកម្ម សុរិយោដី និងសំណង់ បានច្រានចោលទៅលើម្ចាស់សំណង់ខាងលើថា លោកអត់បានទទួលព័ត៌មាន ពីលោក ហេង ផល្លាង មន្ត្រីស្រុកពារាំង មិនបានបញ្ជូនឯកសារច្បាប់សាងសង់ឲ្យគាត់បានឃើញនោះទេ តែបើសុំធ្វើច្បាប់សាងសង់ គាត់ក៏មិនអាចចេញប្លង់ឲ្យបានដែរ ព្រោះសំណង់សាងសង់ខុសច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post