header ads

Sponsor

រិទ្ធី

អភិបាលខេត្តក្រចេះ  ឯកឧត្តម វ៉ា ថន បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់រថយន្តធុនធំទាំងអស់ ឱ្យផ្អាកការធ្វើចរចរណ៍ជាបណ្តោះអាសន្នលើស្ពានពាមទេរដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) នៅព្រំប្រទល់រវាងស្រុកចិត្របុរី និងក្រុងក្រចេះ ចាប់ពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ តទៅ។

អភិបាលខេត្តក្រចេះ  បញ្ជាក់ថាដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានដោយយថាហេតុ។

មូលហេតុដែលបណ្តាលឱ្យមានការបិទចរាចរណ៍បណ្តោះអាសន្ននេះដោយសារតែ ទឹកជំនន់បានស្រកផុតទៅ        បណ្តាលឱ្យស្ពានពាមទេរមានសភាពទ្រុឌទ្រោមខ្លាំងលើផ្នែកជើងទម្រក្រោម។

សូមបញ្ជាក់ថាស្ពានពាមទេរនេះមានប្រវែង១៥០ម៉ែត្រ ទទឹង៤ម៉ែត្រ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post