header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ក្មេងប្រុសម្នាក់ ដោយសារភ្លាត់ស្នៀតជាមួយឧបករបាញ់ត្រី (ព្រួញដងឈើប្រវែង០.៨០ ខ្សែកៅស៊ូ ផ្លែព្រួញដែកប្រវែង០.៩០) ត្រូវចំឆ្អឹងជំនីខាងស្តាំ ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង២៖៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចពាមបាក់អង្រុត ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពរងគ្រោះមានឈ្មោះ សៀង អាន ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

តាមការបញ្ជាក់របស់ឪពុកម្តាយ ជនរងគ្រោះ បានឲ្យដឹងថា ខណៈពេលដែលកូនរបស់គាត់ បានទៅបាញ់ត្រីនៅក្នុងស្ទឹង ពេលនោះក៏បានជ្រមុជទឹកបាញ់ត្រី តែពុំឃើញត្រី ក៏ឡើងមកលើវិញ ហើយបានយកឧបករកែច្នៃបាញ់ត្រី ច្រត់ប៉ះគន្លឹះ បណ្តាលឲ្យផ្លែព្រួញមុតទម្លុះដងខ្លួន ចំចុងឆ្អឹងជំនីខាងស្តាំធ្លាយទៅម្ខាង ស្លាប់មួយរំពេច។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច្ច័យសព ក្រោយពិនិត្យរួច កម្លាំងជំនាញយើងបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារភ្លាត់ព្រួញឧបករកែច្នៃបាញ់ត្រី បង្កដោយខ្លួនឯងពិតប្រាកដមែន។ រួចក៏សពបានប្រគល់ជូនទៅអាណាព្យាបាលចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post