header ads

Sponsor

រិទ្ធី

លោក យ៉ែម ប៉ុញ្ញឫទ្ធិ អតីតមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងដែលកំពុងរស់នៅបរទេសបានលើកឡើងថា៖ ក្រោយការចាប់ខ្លួនលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ទាំងកណ្ដាលអធ្រាត្រ យប់ថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ រួចនាំខ្លួនទៅឃុំឃាំងនៅត្រពាំងផ្លុង​ "ម៣"​ ហើយត្រូវបានប្ដូរកន្លែង​ មកឃុំខ្លួនក្នុងផ្ទះរបស់គាត់នៅទួលគោក​ ភ្នំពេញ​ នាព្រឹកព្រលឹមម៉ោងជាង​៣ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨​ និងក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ​ កន្លងមក​ នាំឱ្យកើតមានបញ្ហាអវិជ្ជមានជាច្រើនទាំងមតិជាតិ​ និងអន្តរជាតិ​ ស្ដីពីការគោរពសិទ្ធិមនុស្ស​ ពីដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស​ ដូចជាការបោះឆ្នោតមិនសេរី​ និងមិនត្រឹមត្រូវ​ ដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈ    រាស្ត្រ​។ ការលើកឡើងបែបនេះតាមរយៈហ្វេសប៊ុកនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

ជាងនេះទៅទៀត លោក យ៉ែម ប៉ុញ្ញឫទ្ធិ ទាមទារឱ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ​ ដោយផ្ដើមចេញពីគ្រឹះនៃការផ្សះផ្សាជាតិ​ ការគោរពមតិប្រជាពលរដ្ឋ នៃសង្គមជាតិទាំងមូល​ ដោយមតិភាគច្រើនផ្ដល់ឱកាសស្មើគ្នាដល់មតិភាគតិច ក្នុងការនិយាយស្តី ឬការរិះគន់ស្ថាបនា ដោយមិនត្រូវធ្វើឱ្យណាមួយ ភាគីណាមួយរងនូវការឈឺចាប់ ដោយអំពើអយុត្តិធម៌ពីក្រុមម្ខាងទៀត​ គឺជាការប្រកួតគ្នាបម្រើជាតិ។

​មុនខួបមួយថ្ងៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១​ ស្ដីពីកម្ពុជា​ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ​ ប្រយោជន៍ជាតិខ្មែរដែលខ្មែរគ្រប់រូបខិតខំរហូតដល់ទទួលបានកិច្ចព្រមព្រៀងនេះ លោក យ៉ែម ប៉ុញ្ញឫទ្ធិ អះអាងថាពុំត្រូវបានអនុវត្តបានពេញលេញ​ ថែមទាំងបានដើរថយក្រោយយ៉ាងខ្លាំងក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កិច្ចការជាច្រើនទៀតដែលយើងត្រូវពុះពាររាល់ឧបសគ្គដើម្បីការផ្សះផ្សាជាតិ​ សិទ្ធិសេរីភាព​ ប្រជាធិបតេយ្យ​ យុត្តិធម៌ សម្រាប់ប្រជាជាតិខ្មែរយើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post