header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យ២នាក ចំណោមបក្សពួក៥ ទៅ៦នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច តែជិះរត់គេចខ្លួនមិនស្គាល់ភូមិសាស្ត្រចូលផ្លូវទាល់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ឆក់កាបូបនេះកើតឡើងកាលពីវេលាម៉ោង ០៣និង៥០នាទីរសៀល ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ចំណុចផ្សារ ធី.ខេ (T.K) តាមបណ្ដោយផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ សេស សុផាន្នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិក ខារ៉ាអូខេ ដឺមូន តាមបណ្ដោយផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ យិត ផានិត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៣៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទី២ឈ្មោះ ឈួន រ៉ាវី អាយុ១៧ មុខរបរមិនពិតប្រាកដ ស្នាក់ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុនារីរងគ្រោះបានដើរមកផ្សារសំណង់១២ តាមបណ្ដោយផ្លូវលេខ២៦៥ គោលបំណងមកហូប បបស ដោយបានគៀបកាបូបនៅឃ្លៀកខណៈពេលដែលដើរមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមម្នាក់គ្នា ៥ទោ៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង មកពីខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច ភ្លាមៗនោះនារីរងគ្រោះបានស្រែកថាចោរៗ ស្របពេលដែលមានប្រជាពលរដ្ឋឃើញក៏បានដេញរហូតមកដល់ចំណុចផ្លូវទាល់ ក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និង ម៉ូតូ២គ្រឿងម៉ាក ហុងដា ហ្សូម ម័រអិច ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ១FY-០៩០៣ និង ម៉ាកស៊ុយស៊ូគី ស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-១៨៩៥ ចំណែកជនសង្ស័យ៣នាក់ទៀត រួមនិង ម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹង វត្ថុតាងម៉ូតូធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធីនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post