header ads

Sponsor

រិទ្ធី

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ គណៈកម្មាធិការនាយករបស់គណបក្សប្រជាធិបតេយ្យមូល     ដ្ឋានបានអនុម័តជាឯកច្ឆន្ទ អំពីការមិនចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នោះទេ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

តែទោះជាយ៉ាងណាបក្សប្រជាធិបតេយ្យមូលដ្ឋាននៅតែរក្សាជំហរគាំទ្រការសន្ទនាមតិរវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និងជាមួយរាជរដ្ឋាភិបាល និងសភាជាតិលើបញ្ហាទាំងឡាយរបស់ពលរដ្ឋនិងជាតិ។

តាមសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថាបក្សនេះ យល់ថាការបង្កើតឧត្តមក្រុមប្រឹក្សានេះជាយន្តការសំខាន់មួយសម្រាប់ការពិគ្រោះយោបល់និងសន្ទនាមតិ។

ចុងបញ្ចប់នៃសេចក្តីប្រកាសព័ត៌មាន បក្សប្រជាធិបតេយ្យមូលដ្ឋានត្រៀមខ្លួនជានិច្ចដើម្បីធ្វើការសន្ទនាមតិជាមួយគណបក្សនយោបាយ រដ្ឋាភិបាល និងសភាជាតិ និងផ្តល់យោបល់ទៅបញ្ហាប្រជាពលរដ្ឋ និងបញ្ហាជាតិ។

គួររំលឹកថា៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នេះ បក្សមូលដ្ឋានបើកកិច្ចប្រជុំគណៈកម្មាធិការនាយកជាលើកដំបូង បន្ទាប់ពីផ្អាកសកម្មភាពរយៈពេល២ខែកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ គណបក្សបានបញ្ជាក់អំពីជំហររបស់ខ្លួនជាផ្លូវការអំពីការមិនចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទេ។ គណបក្សនៅតែបន្តប្រើប្រាស់យន្តការផ្សេងៗក្នុងការសន្ទនាមតិ និងតស៊ូមតិនយោបាយ តាមរយៈរដ្ឋសភា និងរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ គណបក្សបានតែងតាំងអ្នកនាំពាក្យថ្មីចំនួន២រូបគឺលោក ឡឹក សុធា និងអ្នកស្រី ឡុង កញ្ញា ជាផ្លូវការ ដើម្បីជំនួសលោកបណ្ឌិត សាម អ៊ីន ដែលធ្លាប់បំពេញតួនាទីនេះបណ្តោះអាសន្នកន្លងមក ក្នុងការធ្វើការទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងសាធារណជន។ សូមបញ្ជាក់ថា លោកបណ្ឌិត សាម អ៊ីន នៅរក្សាតួនាទីជាអគ្គលេខាធិការរបស់គណបក្សដដែល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post