header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តលឿនដូចហោះ រេចង្កូតទៅបុកបង្គោលភ្លើង និងស្លាកប៉ាន់ណូ បណ្ដាលបាក់រាបដល់ដី រថយន្តកល់ជាប់លើទ្រូងផ្លូវ ទៅលែងរួច តៃកុងរងរបួសបែកក្បាល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖១៥នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខសណ្ឋាគារ ឆាយហុង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តឈ្មោះ ហេង ប៊ុនថេង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិមិត្តភាព ក្រុងព្រះស៊ីហនុ បច្ចុប្បន្នស្នាក់នៅផ្ទះហ្សី៩ ផ្លូវលំ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2L-6567 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេង ហោះឡើងសួនចែកផ្លូវទៅបុកបង្គោលភ្លើង និងស្លាកប៉ាន់ណូ បាក់រាយប៉ាយពេញផ្លូវ រថយន្តកល់ជាប់និងខឿនថ្ម ដាច់ទ្វារមួយចំហៀង តៃកុងគៀបជាប់ក្នុងរថយន្ត ត្រូវប្រជាពរដ្ឋជួយគាស់យកចេញ រងរបួសបែកក្បាល ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងយករថយន្តបង្ក និងតៃកុងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាល​រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post