header ads

Sponsor

រិទ្ធី

ហ៊ុន សែន ពុះជ្រៀកប្រទេសកម្ពុជា ឱ្យយួនមួយផ្នែក និងឲ្យចិនមួយផ្នែក។ នេះជាសំណេររបស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក សម រង្ស៊ី បានគូសបញ្ជាក់ថា៖ ពេលនេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្វាយរៀងមួយផ្នែកធំ បានក្លាយទៅជាដែនអាណានិគមនិយម របស់ប្រទេសវៀតណាមទៅហើយ។ ទន្ទឹមគ្នានេះ ខេត្តព្រះសីហនុ និង ខេត្តកោះកុង កំពុងតែក្លាយទៅជាដែនអាណានិគមនិយមរបស់ប្រទេសចិន។

លោក សម រង្ស៊ី អះអាងយ៉ាងច្បាស់ថា សម្តេចហ៊ុន សែន ដឹងខ្លួនថាប្រជារាស្ត្រខ្មែរមិនចូលចិត្តគាត់ទេ ហើយក៏ចង់ឲ្យគាត់ចុះចេញពីតំណែង។ ដើម្បីអាចក្រាញអំណាច តទៅទៀត ហ៊ុន សែន ដែលមិនអាចរំពឹងលើប្រជារាស្ត្រខ្មែរ ត្រូវតែរំពឹងលើបរទេស គឺយួនផង ចិនផង។ យួនបានផ្តល់អំណាចឲ្យ ហ៊ុន សែនធ្វើជាអាយ៉ងគេ តាំងពីឆ្នាំ១៩៧៩ ហើយនៅតែជួយការពារ របប ហ៊ុន សែន តាមផ្លូវយោធា មកដល់សព្វថ្ងៃ។ ឯចិនវិញ បានផ្តល់ និងបន្តផ្តល់ លុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីចិញ្ចឹមរបប ហ៊ុន សែន ។ របប អសមត្ថភាព ពុករលួយ និងកញ្ជើធ្លុះ នេះ ច្បាស់ជាដួលរលំ បើគ្មានជំនួយហិរញ្ញវត្ថុពីចិន។ នយោបាយ ហ៊ុន សែន គឺ យកលុយចិន ប្តូរជាមួយទឹកដីប្រទេសកម្ពុជា។
ទាំងចំពោះយួន និង ទាំងចំពោះចិន ហ៊ុន សែន ជាជនក្បត់ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរ។

លើសពីនេះទៅទៀត អតីតប្រធានបក្សប្រឆាំងដ៏មានឥទ្ធិពលរូបនេះបានដកស្រង់ចំណុចសំខាន់នៃ សារព័ត៌មាន Asia Times ថា៖ ប្រទេសកម្ពុជា កំពុងតែក្លាយទៅជាដែនអាណានិគមនិយមរបស់ប្រទេសចិនបានលើកឡើងពីករណីប្រទេសកម្ពុជា ក្លាយទៅជាអាណានិគមនិយម របស់ប្រទេសចិន។ ប្រទេសជិតខាងកម្ពុជា និងសហរដ្ឋអាមេរិក កំពុងតែបារម្ភពីការសាងសង់មូលដ្ឋាននាវាមួយ នៅក្នុងខេត្តកោះកុង ដែលនៅទីនោះរបប ហ៊ុន សែន បានផ្តល់សម្បទានដីធ្លី ដោយខុសច្បាប់ ទំហំ ៤៥០០០ ហិកតា រយៈពេល៩៩ឆ្នាំ ឲ្យទៅចិន។

ការសាងសង់មូលដ្ឋាននាវាគ្រប់គ្រងដោយបរទេស លើទឹកដីប្រទេសកម្ពុជា បែបនេះ និងការផ្តល់ភាពងាយស្រួលណាមួយ ពីរដ្ឋាភិបាលកម្ពុជា ឲ្យទៅកងទ័ពប្រទេសចិន គឺជាការរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ និងការរំលោភរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា។ ដោយសារតែគាត់បោះបង់ចោល អព្យាក្រិតភាពប្រទេសកម្ពុជា ហើយគាត់នាំប្រទេសកម្ពុជា ឲ្យចូលរួមក្នុងការគំរាមកំហែង ដល់សន្តិសុខ នៃប្រទេសជិតខាង លោក ហ៊ុន សែន កំពុងតែលេងជាមួយភ្លើង ប្រកបដោយគ្រោះថ្នាក់។ លោក ហ៊ុន សែន មិនត្រឹមតែបានបំបាត់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាទេ គាត់ថែមទាំងគំរាមដល់សន្តិភាព នៅក្នុងតំបន់យើងថែមទៀត។ ដោយសារតែលោក ហ៊ុន សែន ដឹងថាប្រជាប្រិយភាពរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំង ហើយគាត់មិនអាចរំពឹងលើប្រជារាស្ត្រខ្មែរបានទៀតទេ គាត់សុខចិត្តធ្វើអ្វីៗទាំងអស់ ឲ្យតែគាត់បានក្រាញអំណាចតទៀត។ ទង្វើអាក្រក់របស់ ហ៊ុន សែន មានទាំងចូលដៃយ៉ាងងងឹតងងល់ ដូចមនុស្សខ្វាក់ ជាមួយប្រទេសចិន ដែលកំពុងតែដើរគំរាមកំហែងប្រទេសជិតខាង។

គួររំលឹកថា លោក សម រង្ស៊ី បានភ្នាល់ជាមួយសម្តេច ហ៊ុន សែន រឿងដោះលែងឬមិនដោះលែងលោក កឹម សុខា។ លោក សម រង្ស៊ី ថា៖ បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post