header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ អគ្គិភ័យបានឆេះបំផ្លាញផ្ទះ១ខ្នង ទាំងស្រុង កាលពីម៉ោង១០ព្រឹក ថ្ងៃសុក្រ ៩កើតខែកក្ដិកឆ្នាំចសំរិទ្ធឹស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ខែវិច្ឆិកា គ.ស ២០១៨ នៅចំណុចភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

សំភារៈខូចខាតរួមមាន៖ ផ្ទះមានទំហំ  ៩មx១២ម ១ខ្នង ប្រក ក្បឿង ១ជាន់ ជញ្ជាំងឈើ ថ្មក្រោម ប្រាក់ ១០០០ដុល្លារ មាស១ដំឡឹង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

ម្ចាស់ផ្ទះឈ្មោះ ច័ន្ទ វិបុលរដ្ឋនា សុម៉ាលី ភេទស្រី អាយុ៧១ឆ្នាំ និងកូនឈ្មោះ ចាន់រតនៈ ពិសិដ្ឋ ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ បើកបរថយន្ដរថឈ្នួល។

សមត្ថកិច្ចបានអោយដឹងថា កូនប្រុស បានចេញទៅប្រកបរបរ បើកបររថយន្ដឈ្នួលដឹកអ្នកដំណើរចេញបាត់ពី ផ្ទះក្នុងពេលកំពុងកើតហេតុ ក៏មានអ្នករស់នៅជិតខាង និងសមត្ថនគរបាលប៉ុស្ដិ៍ស្វាយរលំ យើងជួយធ្វើការសង្រ្គោះម្ចាស់ផ្ទះដែលជាស្រ្ដីពិការនៅលើផ្ទះ បានទាន់ពេលវេលានិងជួយចាញ់ទឹកពន្លត់។ ចំពោះមូលហេតុ គឺមកពី ឆ្លងចរន្តអគ្គិសនី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post