header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ទំនិញខូចគុណភាពប្រមាណ១១មុខ ដែលមានទម្ងន់​ជិត២តោន ត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលសាខាខេត្តកំពង់ឆ្នាំងសហការជាមួយមន្ត្រីជំនាញពាក់ពន្ធ័ធ្វើការដុតកម្ទេចចោល ។

ការដុតកម្ទេចចោលទំនិញខូ​ចគុណភាពនេះ ធ្វើកាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៨ កន្លងទៅ នៅចំណុចភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

ប្រធានសាខាកាំកុងត្រូលខេត្ត បាននិយាយឲ្យ​ដឹងថា ទំនិញដែលខូចគុណភាព ត្រូវបានមន្ត្រីជំនាញធ្វើការដុតកម្ទេច​ចោលនៅពេលនេះ គឺជាទំនិញដែលកំម្លាំងសមត្ថកិច្ចបានធ្វើប្រមូលនៅតាមបណ្តាទីផ្សារនៅទូទាំងខេត្តកំពង់ឆ្នាំងនៅពេលកន្លងមក ។ ទំនិញខូចគុណភាពទាំងអស់នេះ ដែលមន្ត្រីជំនាញប្រមូលដុតកម្ទេច​ចោលមានទំនិញវេចខ្ចប់ហួសកាលបរិច្ឆេទទំនិញ គ្មានស្តង់ដាអនាមយ័ គ្មានគុណភាព ទំនិញកំប៉ុងកំពិតច្រេះស៊ី ។

ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ទៀតថា ដោយយោងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងអោយក្រុមជំនាញពាក់ពន្ធ័ខិតខំជួយទប់ស្កាត់នូវរាល់បទល្មើសទំនិញខូចគុណភាព ពិសេស គឺជាផលិតផលដែលមានដាក់សារធាតុគីមីខ្លាចក្រែងមានក្រុមឈ្មួញខិលខូចលួចនាំឆ្លងដែនចូលមកពីប្រទេសជិតខាងចូលមកក្នុងប្រទេសកម្ពុជារបស់យើង ដែលធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគដោយមិនបានដឹង។

ប្រធានសាខាកាំងកុងត្រូល បានបញ្ជាក់អោយដឹងបន្ថែមទៀតថា ដើម្បីធានាបាននូវគុណភាពសុវត្ថិភាព អនាម័យចំណីអាហារជូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់អោយមានសុខភាពល្អនោះ កន្លងមកនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចសាខាកាំកុងត្រូល បានចុះជាប្រចាំនៅតាមបណ្តាលទីផ្សារនានា​ក្នុងខេត្ត ដើម្បីរកមើលទំនិញដែលខូចគុណភាព ទំនិញដែលមានសារធាតុគីមីយកមកដុតកម្ទេច​ចោលផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post