header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកមាតុប្រទេសវិញ បន្ទាប់ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ នៅប្រទេសសឹង្ហបូរី។

សម្តេចបានសរសេរលើបណ្តាញ​សង្គមយ៉ាងដូច្នេះថា "ព្រឹក ១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ​នានាអស់ពេល៣ថ្ងៃ (១៣-១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំ គឺគ្មានទេពាក្យថា ហត់នឿយ ឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព"

សម្តេចបន្តថា «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងមូល។ ពិតណាស់ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗ ដោយប្រសិទ្ធភាពបានទាំងស្រុងឡើយ គឺយើងត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរអោយទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាព ដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ នៅឆ្នាំ២០១៩ គឺប្រទេសថៃជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤។

សម្តេចបានបញ្ជាក់ពីការធ្វើដំណើតមកមាតុប្រទេសវិញយ៉ាងដូច្នេះថា "តាមម៉ោងហោះហើរ ខ្ញុំនឹងទៅដល់ភ្នំពេញនៅម៉ោង១១ព្រឹកនេះ។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា"

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post