header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ត្បូងឃ្មុំៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនក្រើនរំលឹកថា មានមតិពីប្រជាពលរដ្ឋស្ទើរ តែគ្រប់ទីកន្លែង អំពីសមត្ថកិច្ច មិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះ ត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញ ជៀសវាងការរិះគន់នានា ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ល្បែងស៊ីសងគ្រប់ប្រភេទ សុទ្ធតែស្ថិតនៅក្នុងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ” ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។

សម្តេច ស ខេង ក៏បានលើកឡើងពីបទល្មើសបច្ចេកវិទ្យាលេងល្បែងស៊ីសងផងដែរ ។ ដោយសម្តេចបានថ្លែងថា ល្បែងតាមបច្ចេកវិទ្យានេះ មិនមែនជារឿងធម្មតាទេ ។

ដើម្បីមានវិធានការណ៍បង្ក្រាបនោះ ឧបនាយករដ្ឋមន្រ្តីអះអាងថា បានបង្កើតការិយាល័យបង្ក្រាប បទល្មើសបច្ចេកវិទ្យានៅខេត្ត-ក្រុង៤ គឺ រាជធានីភ្នំពេញ, កំពង់សោម, សៀមរាប និងស្វាយរៀង ព្រោះពួកគេ មកពីបរទេសមកប្លន់ ឆបោក និងចាប់ជំរិតជាដើម ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post