
កំពង់ស្ពឺៈ បុរសចំណាស់ម្នាក់ ខឹងគេមិនព្រមជឿបារី និងស្រាឲ្យ កើតចិត្តក្ដៅក្រហាយ ទាញដាវកាប់ទៅលើបុរសជាអ្នកលក់ បណ្ដាលឲ្យរងរបួស ហើយក៏ត្រូវសមត្ថកិច្ចដាក់ដឹកយកទៅសួរនាំនៅប៉ុស្តិ៍តែម្ដង។
ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥៖៥នាទីល្ងាចថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ ស៊ុម សឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុ បានយកដាវដេញកាប់ឈ្មោះ ជា សេងឃីម ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នា បណ្តាលរងរបួសដៃទាំងសងខាងស្រាល ព្រោះខឹងជនរងគ្រោះមិនជឿបារី និងស្រាឲ្យ ទើបជនបង្ករករឿងហើយបានដើរទៅផ្ទះរបស់ខ្លួន យកដាវ២ដើម មកដេញកាប់ជនរងគ្រោះតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំចាត់ការតាមផ្លូវច្បាប់៕
