
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅនៅចំណុចផ្លូវលំ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចះ។
នគរបាលបានប្រាប់ឲ្យដឹងថា កុមារីរងគ្រោះអាយុ១១ឆ្នាំ បានជិះកង់ទៅផ្ទះតាមផ្លូវលំ ស្ងាត់ ហើយត្រូវបានជនសង្ស័យឈ្មោះ សុខ វុទ្ធា ហៅ បិន ភេទប្រុស អាយុ26ឆ្នាំ ជិះម៉ូតូតាមកៀរកង់ហើយលូកដៃចាប់ច្របាច់ដោះជនរងគ្រោះ ហើយត្រូវជនរងគ្រោះយំ ពេលទៅដល់ផ្ទះ ក៏បានប្រាបម្តាយភ្លាមនោះម្តាយបានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍ នគរបាលចុះទៅឃាត់ខ្លួន ។
បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលដើម្បីសាកសួរ៕
