Sponsor

ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ុង មុនីសោភា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស(ម១) នាំខ្លួនអតីតសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ថែមលើបទល្មើសចំនួន២ករណី។ នេះបើតាមលោក សំ សុគង់ មេធាវីការពារក្ដី ឲ្យជនជាប់ចោទ គង់ ម៉ាស ប្រាប់ឲ្យដឹង។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រមាថ” តាមមាត្រា៤៩៥ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ លោកចៅក្រមស៊ើបសួរ ម៉ុង មុនីសោភា បានសម្រេចចេញដីកាឃុំខ្លួនជនជាប់ចោទ គង់ ម៉ាស់ សកម្មជនបក្សប្រឆាំងមកខេត្តស្វាយរៀង ក្រោមការចោទប្រកាន់របស់ លោក អ៊ុ សុភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ២បទល្មើស គឺបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទប្រមាថ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅឲ្យមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor