header ads

Sponsor

​ស្ទឹងត្រែងៈ មន្ត្រី​គយ ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង​ចំនួន​២​នាក់ ក្នុងនោះ​ម្នាក់​បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​ និងម្នាក់ទៀត​ របួសធ្ងន់ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ ក្រោយជួប​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ស្ថិតក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង៨ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩​។

​មន្ត្រី​គយ​ពីរ​នាក់នោះ​ បានធ្វើ​ដំណើរ​តាម​រថយន្ដ១​គ្រឿង ក្នុងទិសដៅ​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ច្រក​ត្រពាំង​ក្រៀល កម្ពុជា​-​ឡាវ លុះ​ពេលធ្វើ​ដំណើរទៅជិត​ដល់​ច្រក​ត្រពាំង​ក្រៀល​ ក៏​ស្រាប់តែ​រថយន្ត​បាន​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​ម្នាក់​ស្លាប់​ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​គយ​ម្នាក់​ឈ្មោះ​ ចក់ ​ធឿន និង​ម្នាក់ទៀត ​ជា​មន្ត្រី​ ទើប​ចូល​ថ្មី ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post