header ads

Sponsor

នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបតំណាងគណបក្សនយោបាយចំនួន១៦ ដែលសម្រេចចិត្តចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ ក្រោយពីកិច្ចប្រជុំនេះត្រូវបានបញ្ចប់ បើយោងតាមផេគផ្លូវការឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោកបានឲ្យដឹងថា ៖

លទ្ធផលធំ៤ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីបក្សខ្មែរក្រោកទទួលបានក្នងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោមអធិបតីភាពសម្ដេចតេជោ ខណៈដែលមានការភ្ជាប់វីឌីអូ conference ទៅគ្រប់ខេត្តក្រុងនិងយោធាទាំងអស់ ហេីយសម្ដេចបានបញ្ជាផ្ទាល់ភ្លាមៗតែម្ដង

ទី១ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីការសោកស្ដាយចំពោះលទ្ធផលប្រេីហឹង្សានៅក្នុងការចុះអនុវត្តន៍សាលដីកាខុសច្បាប់នៅយកដីរដ្ឋនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ដែលមានពាក់ព័ន្ធផលប្រយោជន៍អ្នកធំគ្រាក់ៗ ជាពិេសប្រតិភូបក្សស្នេីអោយចាត់វិធានការច្បាប់លេីលេីឈ្មះ មិញ ឡេង ដែលយកអេស្កាវាទ័រដាក់ឃាំងក្បួនប្រតិភូបក្ស

« បញ្ហានេះសម្ដេចតេជោបានឆ្លេីយតបភ្លាមថាលោកក៏បានសោកស្ដាយចំពោះបញ្ហាអនវត្តន៍សាលដីកាខុសច្បាប់នៅក្រុងព្រះសីហនុ ហេីយលោកបញ្ជាផ្ទាល់អោយពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុពីតំណែង» ដោយឡែកសម្ដេចតេជោក៏គម្រាមដកដំណែងចោលអភិបាលរងខេត្តព្រះសីហនុមួយចំនួនបេីនៅតែពាក់ព័ន្ធនឹងបញ្ហាដីធ្លី ។


ទី២ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាគ្រួសារនិយមក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងលោក ធឹម សុផា ដែលសណ្ដោងបងប្អូនកូនក្មួយ២២នាក់មកនៅធ្វេីការក្រោមនាយកដ្ឋានតែមួយ

«បញ្ហានេះសម្ដេចតេជោ ថាវាជាការខុសឆ្គង បេីសិនមានករណីនេះក្នុងនាយកដ្ឋានតែមួយ តែមានចំណុចខ្លះដែលត្រូវលេីកលែង ប្រសិនជាបញ្ហានោះវាកេីតពីការស្រលាញ់គ្នារបស់កូនៗ បានភ្ជាប់សាច់ឈាមគ្នា»


ទី៣ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាការរំលោភយកចំការស្រល់របស់អតីតព្រះមហាវីរក្សត្រនៅខេត្តមណ្ឌលគីរី

«បញ្ហានេះសម្ដេចតេជោបានហៅតាមអតីតបាលខេត្តអោយបានទទួលដឹងលឺ»


ទី៤ ប្រតិភូគណបក្សខ្មែរក្រោកបានលេីកពីបញ្ហាដំណោះស្រាយលេីផលកសិកម្មដែលគ្មានទីផ្សាជាពិសេសបញ្ហាកង្វះខាតទឹកខណៈភាពរាំងស្ងួតមកដល់នាពេលខាងមុខដោយសាររលក់កំដៅនិងឡេីងពីចន្លោះ ៤០អង្សា ទៅ ៥០អង្សា

«បញ្ហានេះសម្ដេចតេជោបានបញ្ជាផ្ទាល់ទៅគ្រប់ខេត្តក្រុងអោយដោះស្រាយបញ្ហាប្រភពទឹកដល់កសិករតែម្ដង»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post