
លោក ផឹង និល បានអោយឲ្យដឹងទៀតថា៖ ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។ហើយការចុះពិនិត្យទំនិញបានធ្វើការពិនិត្យមុខទំនិញបានជាច្រើនមុខដោយបានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ ត្រី សាច់ ងៀត គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ នៅប្រភេទងៀតបបែល ដែលផ្ទុកសារធាតុគីមីនេះ ។
លោកប្រធានសាខាកាំកុងត្រូល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគជាពិសេស ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានានៅក្នុងខេត្តស្វាយរៀង ។
នៅថ្ងៃដដែលនេះបន្ទាប់ពីពិនិត្យក្នុងផ្សារវាលយន្តរួចមកមន្ត្រីកាំកុងត្រូលបន្តចុះមកពិនិត្យមុខទំនិញនៅកន្លែងតាំងពិពណ៌របស់ថៃផងដែរ ប៉ុន្តែពុំមានរកឃើញមានដាក់នូវសាធាតុគីមខុសច្បាប់នោះទេ ៕ ដោយ៖ស្វាយរៀង















