header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចស្រាវជ្រាវ កំណត់មុខសញ្ញា រួចឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីម្ចាស់ Passapp ប្រមាណជាង៣ម៉ោង ដោយពួកគេបន្លំធ្វើជាអតិថិជនហៅ Passapp ឲ្យឈប់ហើយឆក់ទូរស័ព្ទ រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សារច្រាំងចំរេះ ស្ថិតក្នុងក្រុមទី១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស្មាស់ ប៉ូ ពីន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅផ្ទះលេខ៧៨៦ ផ្លូវជាតលេខ០៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ​មុខរបរ រត់ម៉ូតូកង់បី (PASSAPP)។ ចំណែកជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ ប៉ែន សា រ៉ែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មានក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរ មិនពិតប្រាកដ, ទី២-ឈ្មោះ ម៉ីន ហូ សាន់​ ភេទប្រុស ​អាយុ២៨ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅផ្ទះលេខគ្មានភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ, ទី៣-ឈ្មោះ ឯល រ៉ា វី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាក អ្នកទាំង៣មានសារធាតុញៀន។ សម្ភារៈបាត់បង់ទូរស័ព្ទ១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ ស៊ីម២។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានបើកបរម៉ូតូ PASSAPP ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យក៏ហៅ PASSAPP ឈប់ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ដែលដាក់នៅលើPASSAPP រួចរត់គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងសមត្ថកិច្ច នៅប៉ុស្តិ៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងខណ្ឌ និងប៉ុស្តិ៍បានកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែល ត្រង់ចំណុចផ្លូវបេតុងក្រុមទី៤ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ វេលាម៉ោង៦និង៤៥នាទី។

នៅជំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរដៃ របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post