header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្តេចបានត្រៀមចេញមួយបទថ្មីមួយ​ទៀត មានឈ្មោះថា បងជាទន្សាយ រត់បានឆ្ងាយ ដោយសារចាញ់ភ្នាល់។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា នាពេលកន្លងមក សម្តេចបានតែងនិពន្ធបទចម្រៀងទទារយំឆ្លង តែរយៈពេល២០នាទីទេ រាប់ទាំងការបង្ហោះក្នុងហ្វេសប៊ុក។

សម្តេច បន្តថា ដូច្នេះមិនទាន់អស់ទេ នៅនិពន្ធមួយបទទៀត ដែលមានចំណងជើងថា “បងជាទន្សាយ រត់បានឆ្ងាយ ដោយសារចាញ់ភ្នាល់” ដើម្បីស្វាគមន៍ក្នុងឱកាសចូលឆ្នាំខ្មែរ នាពេលខាងមុខ ដូច្នេះពលរដ្ឋរាំលេងទាំងអស់គ្នាទៅ នៅថ្ងៃចូលឆ្នាំ។

សម្តេចលើកឡើងទៀតថា និពន្ធបទនេះឡើងមិនមែនសំដៅលើបុគ្គលណាមួយនោះទេ អីចឹងអ្នកខ្លះមានខ្លួនកុំរើសដាក់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post