header ads

Sponsor

កាលពីអំឡុងខែ មករា ក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន vivo បានបង្ហាញចេញទៅលើស្មាតហ្វូនរបស់ខ្លួន 2 ម៉ូឌែលដែលវាត្រូវជាសមាជិកនៃត្រកូល Y ផងដែរនោះគឺ ម៉ូឌែល vivo Y91 និង Y91i។

វាជាស្មាតហ្វូនស្ថិតក្នុងតម្លៃកម្រិតថវិការមួយ ដែលកំពុងតែមានការចាប់អារម្មណ៌ច្រើនផងដែរ ពីសំណាក់មិត្តៗយុវវ័យ ដែលនិយមប្រើប្រាស់ទៅលើទូរស័ព្ទដៃស្មាតហ្វូន។
សម្រាប់ថ្ងៃនេះផងដែរ vivo នឹងធ្វើការបើកបង្ហាញមុខមាត់កូនពៅនៃត្រកូល Y ម៉ូឌែល vivo  Y91C ដែលបានប្រកាសពីប៉ុន្មានថ្ងៃមុននេះថា នឹងមកដល់នៅថ្ងៃទី 1 ខែ មិនា ឆ្នាំ 2019 សម្រាប់ពេលនេះវាក៏ត្រូវបានចេញលក់ ជាផ្លូវការចាប់ពីពេលនេះហើយ។ បើនេះយាយចំពោះការរចនារបស់ vivo Y91C នេះវិញគឺថា មានរូបរាងដូចទៅនិងបងប្អូនបង្កើតរបស់វាដែរ។

ប៉ុន្តែអ្វីដែរពិសេសនោះនៅពេលនេះវាត្រូវបានបង្ហាញចេញមកជាមួយជម្រើសដល់ទៅ 3 ពណ៌ គឺ ពណ៌​Fusion Black / ពណ៌Ocean Blue និង ពណ៌Sunset Red វាសុទ្ធសឹង្ហតែជាជម្រើសពណ៌ថ្មី ដែលបង្ហាញចេញមកជាមួយភាពទាន់សម័យពោរពេញដោយភាពលេចធ្លោនិងស៊ីវីល័យ ហើយក៏ជាជម្រើសដ៏សាកសមផងដែរសម្រាប់មិត្តៗយុវវ័យសម័យថ្មី។ រីឯតម្លៃលក់នៅលើទីផ្សារសម្រាប់ vivo Y91C គឺត្រូវបានដាក់លក់ក្នុងកញ្ចប់តម្លៃ $149 តែប៉ុណ្ណោះ ដែលជាតម្លៃ ដ៏សមរម្យមួយ សម្រាប់អ្នកដែលមាន កម្រិតថវិកាមធ្យម ក៏អាចជាវយកទៅប្រើប្រាស់បានដែរ។ មិនតែប៉ុណ្ណោះព្រមទាំងមានបន្ថែមជូននូវកាដូ អំពូល LED ដ៏ស្រស់ស្អាតមួយដែរផង ។


ចំពោះលក្ខណៈសម្បត្តិរបស់វាវិញមានដូចខាងក្រោម៖

  • -    ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
  • -    មានរ៉េម 2GB, អង្គផ្ទុកទិន្នន័យ 32GB និងអាចថែមក្រៅបាន 256GB
  • -    មានថ្មទំហំ 4030 mAh
  • -    ដំណើរការដោយ Android 8.1 និងស្បែក Interface ប្រភេទ Funtouch OS 4.5
  • -    អេក្រង់ 6.22 អ៊ីញ FullView-Display ក្នុងកម្រិតបង្ហាញរូបភាព HD+ (1520 x 720) pixels
  • -    មានកាមេរ៉ាមុខទំហំ 5MP, កាមេរ៉ាក្រោយ 13MP
  • -    អាចប្រើស៊ីមកាតបានពីរ
  • -    មានមុខងារ Face Unlock


នៅចាំអីទៀតតោះសម្រាប់អតិថិជនរបស់ vivo ដែលមានបំណង និងចង់ក្លាយខ្លួនជាម្ចាស់ ស្មាតហ្វូនជំនាន់ក្រោយ vivo Y91C នេះ អ្នកអាចរកជាវបាននៅ តាមបណ្តាហាងនានា ទូទាំងប្រទេស ដែលជាតំណាង ចែកចាយរបស់ vivo ចាប់ពីថ្ងៃទី 1 មិនា នេះតទៅ ដោយអ្នកនឹងទទួលបាន ការធានាត្រឹមត្រូវផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post