header ads

Sponsor

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានផ្ដល់ថវិកាឥតសំណងចំនួន២៧៥.២៩៦ដុល្លារ ដល់អង្គភាពចំនួន៣ នៅកម្ពុជា ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ។

អង្គភាពទាំង៣ នៅកម្ពុជា រួមមាន ៖ ទី១-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ថវិកាចំនួន១០៦.១៤៦ដុល្លារ, ទី២-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ថវិកាចំនួន៨២.៤៥០ដុល្លារ និងទី៣-អង្គការ Planete Enfants& Development ថវិកាចំនួន៨៦.៧០០ដុល្លារ។

សូមរំឭកថា កិច្ចសន្យាផ្ដល់ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post