header ads

Sponsor

បាត់ដំបងៈ មានករណីបាញ់កាំភ្លើងអាកាជាច្រើនគ្រាប់កើតឡើងនៅកណ្ដាលស្រុកសំឡូតបណ្ដាលអោយប្រជាពលរដ្ឋភ្ញាក់ផ្អើលតាំងពីម៉ោង ជាង៨នាទីយប់ ថ្ងៃទី១៤មិនា ឆ្នាំ២០១៩នៅក្នុងចំការឥណ្ឌា ស្ថិតនៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពព័តិមានពីស្រុកសំឡូតបានអោយដឹងថា មុនពេលមានការបាញ់ប្រហារមានមនុស្សមួយក្រុមមិនដឹងមានគ្នាប៉ុន្មាននាក់ទេ ស្គាល់អត្តសញ្ញាណ ពាក់មួយសុវត្ថិភាព បានប្រើប្រាស់អាវុធអាកា បានធ្វើសកម្មភាពភ្ជង់គំរាមទារលុយម្ចាស់ផ្ទះឈ្មោះ សេង វ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំខាងលើ តែត្រូវម្ចាស់ផ្ទះរត់គេចចេញពីកាណុងកាំភ្លើងរួចខ្លួន បន្ទាប់មកបានរត់ចេញមកស្រែកអោយអ្នកភូមិជួយ។ ពេលនោះជនសង្ស័យបានរត់គេចខ្លួនដែរ តែវាបាន បាញ់កាំភ្លើងអាកាជាច្រើនគ្រាប់សំដៅចូលផ្ទះជនរងគ្រោះ តែមិនត្រូវនរណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុផ្អើលអ្នកភូមិឈូរឆទៅដលកន្លែងកើតហេតុជាមួយនិងសមត្ថកិច្ចបានរកឃើញគ្រាប់កាំភ្លើងអាកាមួយចំនួនទាំងគ្រាប់មិនទាន់បាញ់ និងសំបកគ្រាប់ដែលបាញ់ហើយថ្មីៗ នៅក្ដៅអ៊ុនៗ។

ករណីនេះលោកស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំឡូតបានចុះស្រាវជ្រាវកន្លែងកើតហេតុប្រមូលភស្តុតាង និងបានធ្វើការសន្និដ្ឋានជំហ៊ានដំបូងថាករណីផ្ទុះអាវុធនេះជាអំពើប្លន់យកទ្រព្យដម្បត្តិ តែដោយសារជនរងគ្រោះគេចខ្លួនរួចហើយស្រែកឆោឡោទើបក្រុមចោរបោះបង់ចោលផែនការប្លន់ហើយបាញ់គំរាមអ្នកភូមិយកផ្លូវរត់ ៕ ផ្ដល់សិទ្ធិដោយ ~ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post