Sponsor

សៀមរាបៈ ជនជាតិជប៉ុន២នាក់ បានធ្វើសកម្មភាព​ប្លន់​​អ្នករត់តាក់ស៊ីម្នាក់ ដោយអារកផង និងចាក់ជាច្រើនកាំបិតផង​ ហើយរុញទម្លាក់​ពីលើរថយន្ត ធ្វើឲ្យ​ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយជនល្មើសព្យាយាមបើករថយន្តគេចខ្លួន តែសំណាងអាក្រក់ជួបគ្រោះចរាចរណ៍។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងវេលាម៉ោងប្រមាណជិត៤ល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្តស្រុកពួក ខេត្តសៀមរាប ខាងលិចផ្សារពួកចម្ងាយ​៥០០ម៉ែត្រ។

តាមប្រភពព័ត៌មាន​ បានឲ្យ​ដឹងថា មុនដំបូងបុរស​ជនជាតិជប៉ុន២នាក់ បានជួលឡាន(ប៉ាវឡាន)ម៉ាកហាយឡែនឌ័រមួយគ្រឿង ពីស្វាយ មកខេត្ត​សៀមរាប ខណៈមកដល់ចំណុ​ចកើតហេតុ ស្រាប់​តែជនល្មើសទាំងពីរនាក់ បានយកកាំបិត អារកអ្នកបើករថយន្តតាក់ស៊ី រួចហើយចាក់ជាច្រើនកាំបិត រហូតដល់ស្លាប់ បន្ទាប់មក ក៏​រុញជនរងគ្រោះទម្លាក់​ចេញ​ពីក្នុងឡាន  ហើយបម្រុងបើករត់គេច ប៉ុន្តែជនល្មើស បានបើកទៅបុកគោយន្តកន្រ្តៃដាច់ជា២ ហើយរេចង្កូចទៅម្ខាងផ្លូវ ជ្រុលទៅបុកដើមក្រខុបមួយដើម មុខផ្ទះពលរដ្ឋ បណ្តាលឲ្យ​រថយន្តទៅមុខលែងរួច ខណៈនោះត្រូវបានពលរដ្ឋដេញចាប់កាត់វាលស្រែយ៉ាងប្រផាប់ប្រផីញ ហើយ​ប្រគល់អោយសមត្ថកិច្ច។

បច្ចុប្បន្នជនល្មើសទាំងពីរ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បី​សាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor