header ads

Sponsor

សៀមរាបៈ សេចក្តីរាយការណ៍ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី១៦ មីនា ដោយមានការសហការជាមួយនគរបាលខេត្តសៀមរាប បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SC. ស្ថិតនៅសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដោយបានឃាត់ខ្លូនមនុស្ស៣០នាក់ ។

ប្រតិបត្តិការនោះ ធ្វើឡើងដោយតាមបទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេ SC នោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​មនុស្ស​៣០នាក់​ ក្នុងនោះមានស្រ្តី៧​នាក់ ដកហូតវត្ថុតាងថ្នាំញៀន ១.ប្រភេទមេតំហ្វេតាមីន​២១កញ្ចប់ ។ ២.ថ្នាំញៀនប្រភេទអិចស្តាស៊ី៩ គ្រាប់ និង៣.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ក្រោយបង្ក្រាប​ មនុស្សទាំង៣០នាក់ ត្រូវបាន​កម្លាំងសមត្ថកិច្ចកំពុងធ្វើតេស្តពិនិត្យទឹកនោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសម្រេចតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post