header ads

Sponsor

ភ្នំពេញៈ ស្ត្រីជាគ្រូទាយបៀម្នាក់ បានដេកស្លាប់លើ​ផ្ទះ ដោយមិនមានអ្នកជិតខាងណាដឹង អស់​រយៈពេល៧ថ្ងៃ រហូតជះ​ក្លិន អ្នកជិតខាងនាំគ្នាដើ​ររក ក៏ប្រទះឃើញសពស្អុយរលួយ​ ទើបស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩៖​៤៥នាទីយប់ ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៤៦E៣ ជាន់ទី៣ ផ្លូវ១៦៨ ស្ថិតក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សព​ស្ត្រីរងគ្រោះខាងលើ ឈ្មោះ ឌួង ពុទ្ធា អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូទាយបៀ នៅផ្សារកណ្ដាល សព្វថ្ងៃគាត់ជាស្រ្តីមេម៉ាយ​រស់នៅតែម្នាក់ឯង នៅផ្ទះកើតហេតុខាងលើ មានកូនចំនួន៣នាក់ (ស្រីម្នាក់ ប្រុស២នាក់) រស់នៅរៀងៗខ្លួន មិននៅជុំគ្នាទេ។

តាមប្រភពពីប្រជាពលរដ្ឋម្នាក់ បានឲ្យដឹងថា គាត់រស់នៅជិតខាង ចេះតែមានក្លិនស្អុយ ហើយចេះតែឆ្ងល់មួយថ្ងៃទៅមួយថ្ងៃ ទើបតែថ្ងៃនេះ គាត់បានបបួលបងប្អូនដើរ​រកមើល រហូតមកដល់ផ្ទះកើតហេតុ កាន់តែធុំ​ក្លិនស្អុយខ្លាំង ក៏អឺតរកមើល ស្រាប់តែ​ឃើញសាកសពស្រ្តីខាងលើ បានដេកស្លាប់លើ​គ្រែពូកក្នុងផ្ទះ ទើ​បស្រែក​ឆោឡោ​បង្កឱ្យមានការភ្ញាក់ផ្អើលឡើងតែម្តង ហើ​យបាន​រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ​ ហើ​យសហការជាមួយសមត្ថកិច្ចជំនាញផ្នែក​កោសល្យវិច័យ​ ចុះមកពិនិត្យមើលទាំងយប់។

សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ស្រ្តីខាងលើស្លាប់ដោយសារគាំងបេះដូង ប្រហែលរយៈពេល៧ថ្ងៃមកហើ​យ​ នៅក្នុងផ្ទះម្នាក់ឯង ផ្ទះចាក់គន្លឹះពីខាងក្នុងយ៉ាងមាំ។

ក្រោយពិនិត្យចប់​​ សមត្ថកិច្ចមូលដ្ឋានបានស្រាវជ្រាវ​ និងទាក់ទងរកសាច់ញាតិស្ត្រីរងគ្រោះ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែ ខណ្ឌឫស្សីកែវ​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post