header ads

Sponsor

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ជនបរទេសម្នាក់ ជាជនជាតិវៀតណាម ដែលបានបង្ហោះដ្រូន​ Drone ​នៅតំបន់ហាមឃាត់​ បន្ទាប់ពីជនជាតិវៀតណាមរូបនេះ បានឈរក្នុងវត្តលង្កាបង្ហោះដ្រូន មកលើភូមិគ្រឹះសម្ដេចតេជោ និងបាននាំទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចតុមុខ ដើម្បីសាកសួរ​បន្ត។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៖៤១នាទីរសៀល​ ថ្ងៃអាទិត្យ ៥កើត ខែផល្គុន ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ។

សមត្ថកិច្ចខណ្ឌដូនពេញ​ បានឲ្យដឹងថា​ បច្ចុប្បន្ន​បុរសជនជាតិ​វៀតណាម​រូប​នេះ​ ត្រូវបាន​បញ្ជូន​ទៅ​នាយកដ្ឋាន​សន្តិសុខ​ ក្រសួង​មហាផ្ទៃ​ ដើម្បី​បន្ត​នីតិវិធី​។

គួរបញ្ជាក់ថា​ កន្លង​មក ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ធ្លាប់​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយ​ហាមឃាត់​ការ​បង្ហោះ​ Drone នៅ​តំបន់​ហាមឃាត់​មួយ​ចំនួន​ ក្រោម​ហេតុផល​ប៉ះពាល់​សន្តិសុខ​ និង​សិទ្ធិ​ឯកជន ​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​ជា​រឿយៗ​ឃើញ​ថា​ នៅ​តែ​មាន​អ្នក​បំពាន​ លួច​បង្ហោះ​ Drone នៅតាមតំបន់ហាមឃាត់​ ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post