header ads

Sponsor

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀងថា៖ សមត្ថកិច្ច ចម្រុះបានចាប់ឃាត់រថយន្តដឹកជ្រូកចំនួនបីគ្រឿងកាលពី ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅស្រុករមាសហែក និងក្រុងស្វាយរៀង ដែលសង្ស័យនាំចូលពីប្រទេសជិតខាងនោះ មន្ត្រីជំនាញយកឈាមជ្រូកទៅពិនិត្យនៅក្រសួងរួចរាល់ហើយ ចំពោះលទ្ធផលឈាមវិញពុំមានវិរុសនោះទេ ។


លោក ថាច់ រតនា បានបញ្ជាក់អោយអង្គភាពយើងដឹងថា៖ មន្ត្រីបានបានផាកពិន័យក្រុមហ៊ុនសុីភី(CP) ជ្រូក១៥ក្បាល ពិន័យជាប្រាក់១៥លានរៀល និងរថយន្តមួយគ្រឿងដឹកជ្រូក៣៤ក្បាល ពិន័យជាប្រាក់១០លានរៀល ប៉ុន្តែបើក្រសួងពិន័យលើសហ្នឹងយើងនិងហៅមកពិន័យបន្ថែមទៀត ហើយបានធ្វើកិច្ចសន្យាត្រឹមត្រូវ៖
-ទី១ ដឹកកុំអោយខុសទិសដៅ ខុសផ្លូវ
-ទី២ តម្រូវអោយរថយន្តពាក់ស្លាកលេខអោយបានត្រឹមត្រូវ ដើម្បីចេញលិខិតបញ្ចាក់ដឹកត្រូវនឹងរថយន្ត
-ទី៣ ដឹកជ្រូកមិនអោយ លើសចំនួនឡើយ រីឯ រថយន្តមួយគ្រឿងទៀតដែលទិញជ្រូកគ្មានប្រភពច្បាស់លាស់ទិញតាមម៉ូតូ សង្ស័យទិញជ្រូកវៀតណាមក៏អោយធ្វើកិច្ចសន្យាផងដែរ ។


លោក ថាច់ រតនា បានបញ្ចាក់ថា៖  លោកអភិបាលខេត្តស្វាយរៀង បានចាត់វិធានការយ៉ាងតឹងរឹងបំផុត តម្រូវអោយសមត្ថកិច្ចនៅតាមច្រកព្រំដែនទាំងអស់ នៅខេត្តស្វាយរៀង ត្រូវទទួលខុសត្រូវបើហ៊ានអនុញ្ញាតអោយជ្រូកចូលមកទឹកដីខេត្តស្វាយរៀង ហើយក្នុងនោះក៏បានណែនាំដល់លោកមេឃុំ មេប៉ុស្តិ ត្រូវតាមដាននិងស្រង់ព័ត៌មានអោយបានច្បាស់រាល់ការចិញ្ចឹមជ្រូករបស់ពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋនៅជិតព្រំដែនវៀតណាម ដែលចិញ្ចឹមជ្រូកខ្លាចមានការបន្លំចូលនាំជ្រូកមកស្តុកទុក ហើយនាំមកលក់ក្នុងស្រុកនិងនាំទៅចែកចាយក្រៅក្នុងប្រទេសកម្ពុជា ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post