
លោកអភិបាលខេត្តស្វាយរៀង បានសង្កត់ធ្ងន់ថា៖ ត្រូវចាត់វិធានការអោយបានតឹងរឹងបំផុតចំពោះបញ្ហាឈ្មួញទុច្ចរិត លួចដឹកជ្រូកចូលមកតាមច្រកនានា
ពីប្រទេសវៀតណាម ។
ក្នុងករណីមានការលួចដឹកជ្រូកចូលតាមច្រកណាមួយ ហើយមិនបានអនុវត្តន៍ ចាត់វិធានការទៅលើឈ្មួញទុច្ចរិតទាំងនោះ ប្រធានវីរះព្រំដែន ឫអ្នកកាន់នៅតំបន់នោះនិងត្រូវទទួលនូវ វិន័យអភិក្រមទី៥ របស់ប្រមុខនៃរាជរដ្ឋាភិបាល ។
លោកបាន ផ្ដាំផ្ញើ ដល់ អាជ្ញា ធរមាន សមត្ថកិច្ច ទាំងអស់ ត្រូវ រួបរួម គ្នា សាមគ្គីភាព ផ្ទៃក្នុង ដើម្បី ចូលរួម បង្ក្រាប រាល់ មុខសញ្ញា ដែល ប្រព្រឹត្ត បទល្មើស ផ្សេងៗ នៅ តាម មូលដ្ឋាន របស់ ខ្លួន ឲ្យ កាន់តែ មាន ប្រសិទ្ធភាព ខ្ពស់ ។
ប្រសិនបើ ជ្រូក នៅ តែ មាន លួច ដឹក ចូលទៀត លោកនិងអនុវត្តន៍អភិក្រមទី៥របស់សម្តេចតេជោ ប្រសិនបើ មាន ជ្រូក លួច ដឹក មក តាម ច្រកទៀត ក្នុង មូលដ្ឋាន របស់ ខ្លួន ៕ ដោយ៖ស្វាយរៀង



