header ads

Sponsor

(ស្វាយរៀង)៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបណ្តែតគោមសុំសេចក្តីសុខនៅថ្ងៃសង្ក្រាន្តស្វាយរៀងលើកទី៣ នៅទន្លេវៃគោ ក្រុងស្វាយរៀង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និងលោក លោកស្រី តំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពជាខេត្តស្វាយរៀង ព្រមទាំងនិងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករក្រោមទិដ្ឋភាពសប្បាយរីករាយ។

សូមបញ្ចាក់ថា៖ ព្រឹត្តិការសង្ក្រាន្តស្វាយរៀង លើកទី៣ ឆ្នាំ២០១៩ ដែរជាថ្ងៃទី១នេះ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលចំនួនប្រមាណជាង១៧ម៊ឺននាក់ ។
កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន ការប្រគុំតន្ត្រី សម័យ បុរាណ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post