header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងសារឌឺដងទៅកាន់ថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ថា បើជាអ្នកស្នេហាជាតិពិតប្រាកដ មិនមែនស្រែកតែមាត់ និងរត់ចោលប្រជាពលរដ្ឋនោះទេ គឺនៅស្លាប់រស់ជាមួយពលរដ្ឋ ។

សម្ដេច ស ខេង បានឌឺដងបែបនេះ បន្ទាប់ពីថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង បានលើកឡើងថា ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ តែងតែរួមរស់ជាមួយប្រជាជនខ្មែរ។

ជាមួយគ្នានេះ សម្តេច ស ខេង ក្នុងនាមអនុប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញពីមោទន​ភាពរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា។ ដោយសម្តេចក្រឡាហោមលើកឡើងថា ក្រុមការងារតែងតែចុះសួរសុខទុក្ខ និងជួយពលរដ្ឋគ្រប់ពេលវេលា នៅពេលពួកគាត់ត្រូវការ។

ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកថ្មគោល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា អ្នកខ្លះគ្រាន់តែនិយាយទេ ប៉ុន្ដែខ្លួននៅដេកនៅបរទេស ហើយស្រែកពីក្រៅមកថា ខ្លួនឯងអ្នកស្នេហាជាតិ ជាងអ្នកនៅក្នុងស្រុកទៅទៀត។ យើងអ្នកនៅក្នុងស្រុក អ្នកធ្វើការងារបម្រើប្រជាពលរដ្ឋរាល់ថ្ងៃ គឺគេចាត់ទុកថា អ្នកហ្នឹងមិនស្នេហាជាតិទេ។ ដល់ពួកគាត់នៅខាងក្រៅសោះ គាត់ថា គាត់អ្នកស្នេហាជាតិ ។

សម្ដេចបន្ដថា អ្នកស្នេហាជាតិ គឺនៅរួមរស់ជាមួយពលរដ្ឋ ការពារពលរដ្ឋ ជាពិសេសការពារទឹកដីឲ្យបានល្អ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិ មានសុខសន្ដិភាព ស្ថេរភាព និងមានការអភិវឌ្ឍ។

សម្ដេច ស ខេង បន្ថែមថា មិនមែនអ្នកស្នេហាជាតិគ្រាន់ស្រែកតែមាត់ ឬសរសេរតែលើក្រដាសទេ។ គឺការនៅក្រាញ់ននាសុខចិត្តស្លាប់ រស់ជាមួយប្រជាពលរដ្ឋ ។ អ្នកនុងឯង គឺអ្នកស្នេហាជាតិពិតប្រាកដ។ ពួកយើងខ្ញុំនេះ គណបក្សប្រជាជន មិនដែលរត់ចោលប្រជាជនទេ ហើយមិនដែលបោះបង់ចោលប្រជាជនទេ មិនរត់ចោលហើយ ក៏មិនដែលបោះបង់ទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post