ភ្នំពេញៈ យុវជនសញ្ជាតិចិនហុងកុងម្នាក់ត្រូវបានតុលាការកមកពុជាកាត់ទោសកាលពីថ្ងៃទី ២៥មេសា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធករណីនាំចូលមកកម្ពុជានូវគ្រឿងញៀនទំងន់១៦,៥គីឡូក្រាមពីប្រទេសអាឡឺម៉ង់ ។

ជនត្រូវចោទឈ្មោះ Liu chun wa អាយុ២៥ឆ្នាំជនជាតិចិន រស់នៅកោះហុងកុង ។

តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ Liu chun wa ពីបទដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿងញៀនតាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពីនិត្យគ្រឿងញៀនកម្ពុជា ។

 Liu chun wa  ត្រូវបានសមត្ថកិច្ចកនរសួងមហាផ្ទៃកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី ១៣ កក្ដដា ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រៃសណីយ៍កម្ពាជា ខណៈជននេះបានទៅទទួលយកកញ្ចប់បញ្ញើរមួយមកពីប្រទេសអាឡឺម៉ង់ដែលមានលេខកូដបញ្ជាក់ពីអត្តសញ្ញាណអ្នកមកទទួល ។

 ក្នុងកញ្ចប់បញ្ញើរនោះអាជ្ញាធរបានរកឃើញថ្នាំគ្រាប់សារធាតុញៀនដល់ទៅ៥៥ភាគរយនៃសារធសតុសុទ្ធដល់ទៅ ១៦,៥គីឡូក្រាម ដាក់បង្កប់ជាមួយនិងចំណីសត្វ ។

 ក្នុងសវនាការ ជនជាប់ចោទបានបដិសេធចំពោះបទចោទប្រកាន់ពាក់ព័ន្ធនិងគ្រឿងញៀននេះ ។

ជនជាប់ចោទបាននិយាយថានៅកោះហុងកុងខ្លួនបានស្គាល់បុរសជនជាតិចិនម្នាក់ឈ្មោះ ប៉ូ តាមរយៈសង្សារខ្លួន ។ ក្រោយមកឈ្មោះប៉ូ បានអោយខ្លួនមកប្រទេសកម្ពុជាដើម្បីទទួលយកកញ្ចប់បញ្ញើរមួយដែលមានលេខកូដផ្ញើរមកពីប្រទេសអាឡឺម៉ង់ ។

 លុះដល់ថ្ងៃទី ១៣កក្ដដា ឆ្នាំ២០១៨ ខ្លួនគេក៏បានទៅប្រៃសណីដើម្បីទទួលអីវ៉ាន់ក៏ត្រូវសមត្ថកិច្ចកម្ពូជាចាប់ខ្លួនតែម្ដង ។ រហូតដល់ថ្ងៃទី ១៨កក្ដដា ឆ្នាំ២០១៨តុលាការបានឃុំខ្លួនគេមកដល់ពេលកាត់ទោសនេះ ។

លោកពេជ្រ វិជ្ជាធរ ប្រធានក្រុមប្រឹក្សាជំនុំជំរះបានសម្រេចលើកពេលទៅប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ១០ឧសភា ឆ្នាំ២០១៩ខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post