ភ្នំពេញៈ ប្រជាពលរដ្ឋដែលជីវភាវខ្វះខាត បានសម្ដែងអារម្មណ៍សប្បាយរីករាយ និងចាត់ទុកគោលនយោបាយបេឡាជាតិរបបសសន្តិសុខសង្គម ដែលហៅកាត់ថា (ប.ស.ស) បានការពារសុខភាពប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ក្រុមមន្រ្តីរាជការ និងបងប្អូនកម្មករ កម្មការិនី ដែលជាសមាជិក ប.ស.ស។

អ្នកស្រី អ៊ឹម យ៉ុន ជាគ្រូបង្រៀន ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមធ្វើឲ្យអ្នកស្រីអាចទៅពិនិត្យព្យាបាលតាមដានជំងឺបានយ៉ាងទៀតទាត់ ធ្វើឲ្យស្ថានភាពកាន់តែភាពមានល្អប្រសើរឆាប់ជាសះស្បើយ។ អ្នកស្រីបានអះអាងថា បើគ្មានប័ណ្ណ(ប.ស.ស)នេះទេ អ្នកស្រីគ្មានលទ្ធភាពមកពិនិត្យព្យាបាលជំងឺឲ្យបានជាប់ជាប្រចាំ តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឡើយ។ លោកស្រីបានសំដែងការពេញចិត្ត ចំពោះគោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គម ដែលបានផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាព។

អ្នកស្រី គង់ ម៉ាប់ ដែលជាកម្មការីនីបម្រើការងារក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺធានាបានគុណភាពល្អមានកន្លែង សម្រាកព្យាបាលត្រឹមត្រូវដូចៗគ្នា មិនថាអ្នកកាន់ប័ណ្ណក្រីក្រ ប័ណ្ណ (ប.ស.ស) និងអ្នកបង់លុយធម្មតាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor