header ads

Sponsor


កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បង្ហាញវត្តមាន នៅក្នុងកម្មវិធី Idea Talk របស់សារព័ត៌មាន The Cambodia Daily ហើយនៅក្នុងឱកាសនេះដែរ មានសំណួរមួយសំណួរ បានចោទសួរថា តើអាចទាក់ទាញអ្នកវិនិយោគយ៉ាងម៉េចបើកម្ពុជាជួបបញ្ហាខ្វះអគ្គិសនីប្រើប្រាស់បែបនេះនោះ?

ជាការឆ្លើយតប ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា  ពីដើមស្រុកខ្មែរ រួមទាំងផ្ទះលោកគឺដុតចន្លុះទេ ហើយប្រពន្ធលោកទៀតសោតគឺជាជនជាតិអឺរ៉ុបទៀត គឺថាលោកដុតចន្លុះអាចរស់នៅបាន ប៉ុន្តែឥឡូវនេះទី១ លោកមានភ្លើង ហើយទី២កម្ពុជាដែលមានបញ្ហាភ្លើងមិនមែន ហ៊ុន សែនជាអ្នកបិទទេ គឺជាគ្រោះធម្មជាតិ។

លោកបានបន្ថែមទៀតថា យើងដឹងហើយថា អគ្គិសនីប្រើប្រាស់កម្លាំងធំគឺទឹក ឥឡូវវាក្ដៅហួតហែងសូម្បីតែផ្កាផ្ទះលោកវាងាប់ចង់អស់ទៀត។

 អ៊ីចឹងបញ្ហាវាកើតឡើងដោយសារខ្វះទឹក អានេះមិនមែនហ៊ុន សែនចង់ធ្វើអ៊ីចឹងឯណា?​ គឺវាជាគ្រោះធម្មជាតិ យ៉ាងណាមិញសូម្បីតែសហរដ្ឋអាមេរិក​ក៏មិនអាចទប់ខ្យល់ព្យុះបានដែរ។​

លោកបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលគឺបានខិតខំដោះស្រាយបញ្ហាអគ្គិសនីនេះ ក៏ដូចជាការធ្វើកំណែទម្រង់លើវិស័យមួយចំនួនទៀត ដើម្បីពង្រឹងសេដ្ឋកិច្ចខ្លួនឯង បើទោះជាកម្ពុជាបាត់បង់ EBA ក៏មិនចោទជាបញ្ហាគួរឲ្យព្រួយបារម្ភដែរ៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post