header ads

Sponsor

ថៃៈ ទុសេខ្សែភ្លើង បណ្ដាលឲ្យឆាបឆេះផ្សារថៃ ស្ថិតនៅ​ជាប់ព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្រុកខ្លងហាត ខេត្តស្រះកែវ កាលពីវេលាម៉ោង៧៖១៥នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

ដោយមានកិច្ចសហការរវាងកម្ពុជា-ថៃ ដែលមានស្រុកជាប់ព្រំប្រទល់គ្នា និងដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ក៏ដូចបញ្ហាផ្សេងៗ ដែលកើតឡើងដោយយថាហេតុ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងយករថយន្តពន្លត់អគ្គិ​ភ័យ១គ្រឿង ទៅជួយបាញ់ពន្លត់អគ្គិភ័យនោះ។

ករណីអគ្គិ​ភ័យនេះផងដែរ បណ្តាលឲ្យ​ឆេះតូបលក់សម្លៀក​បំពាក់របស់ប្រជាពលរដ្ឋខ្មែរ ឈ្មោះ ជុំ សុខឿន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  អស់ចំនួន១តូប ខូចខាតសម្លៀកបំពាក់មួយចំនួនធំ។

សូមបញ្ជាក់ថា អគ្គិភ័យឆេះ​ផ្សារស៊ីផេន ស្ថិតក្នុង​ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ជាប់ច្រកព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី)៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post