header ads

Sponsor

ឯកឧត្តមវិល្លាម​ បានឲ្យដឹងបន្ថែមនៅយប់ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៩ នេះថា ជនរងគ្រោះដោយអ្នកមានអំណាចប្លន់ដី ចាប់គ្នាដាក់គុក២ដងពេលគ្នាឈឺទៅពេទ្យដាក់ច្រវាក់ជេីងដូចតិរឆ្ឆាន គេដាក់កម្លាំងប្រដាប់អាវុធទៅបំភ័យ បាញ់បោះ វាយដំ ដុតកំទេច ដកហូតទ្រព្យសម្បត្តិ ធ្វេីបាបតាំងពីគ្នានៅវ័យក្មេងសម្រស់ស្អាតរហូតក្លាយជាជរាវ័យចំណាស់ ទង្វេីនេះជាស្នាដៃរបស់ ឯកឧត្តមឧកញ៉ា យោធា លឹម ទាឡេង «នេះជាការ អះអាងរបស់ជនរងគ្រោះ ឈ្មោះ ចាន់ហឿ នៅភូមិ កុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តំណាងពលរដ្ឋរងគ្រោះ៣៨គ្រួសារ»

ឯកឧត្តមបានបន្តឲ្យដឹងថា សំណុំរឿងនេះបានធ្លាក់ដល់ដៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ហេីយ ហេីយក្រុមការងារយេីងខ្ញុំបានចុះជួបជនរងគ្រោះនៅភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៩ ក្រោយជនរងគ្រោះស្រវ៉េស្រវ៉ាដាក់ពាក្យបណ្ដឹងរត់រកអោយយេីងខ្ញុំជួយ ខណៈជនរងគ្រោះ អះអាងថាត្រូវបានគេរំលោភដី ព្យាបាទផ្លូវចិត្ត រត់រកយុត្តិធម៌គ្រប់ជាន់ថ្នាក់តែគ្មានពន្លឺ ថ្នាក់លេីអាណិត ថ្នាក់ជាតិខំជួយ ថ្នាក់ក្រោមភូតភឃុបឃិត បិទបាំង ជួយអ្នកមានអំណាច មិនខ្វល់ទឹកភ្នែកអ្នកក្រ ។

សំណុំរឿងនេះនឹងត្រូវលាតត្រដាងមកវិញក្រោយអយុត្តិធម៌ជាង១០ឆ្នាំ ករណីនេះយេីងខ្ញុំពិនិត្យឃេីញថា ជនរងគ្រោះធ្លាប់បានតវ៉ា តស៊ូគ្រប់ស្ថាប័ន ដេីម្បីរកយុត្តិធម៌ ដូចនេះមិនថាគាស់ជីកទេ ទោះត្រូវជីកដីស្រាវជ្រាវដល់ឋាននរក ក៏យេីងខ្ញុំត្រូវយកយុត្តិធម៌មកវិញដែរ ព្រោះកម្ពុជាជាប្រទេស នីតិរដ្ឋ ប្រជាធិបតេយ្យ ដែលមិនអនុញ្ញាត្តិអោយជនណាប្រេីអំណាចជិះជាន់ ប្រេីអំពេីយ៉ង់ឃ្នងលេីពលរដ្ឋដូចសត្វតិរច្ឆាននោះឡេីយ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ករណីនេះយេីងខ្ញុំបានចុះដល់ទីតាំងទំនាស់ ទទួលបានតម្រុយភស្តុតាង ពិនិត្យឃេីញលិខិតគតិយុត្តិដែលជាភស្តុតាងរឹងមាំដេីម្បីបង្ហាញថាជនរងគ្រោះគឺពិតជារឹងគ្រោះ យេីងខ្ញុំពិនិត្យឃេីញលិខិតបទដ្ឋានគតិដែលរំលេចភាពមិនប្រក្រតីរបស់អាជ្ញាធរថ្នាក់ក្រោមជាតិដែលធ្វេីខុសច្បាប់និងនីតិវិធី ទទួលបានចម្លេីយគ្រប់គ្រាន់សម្រាប់កសាងឯកសា បេីកសំណុំរឿងនេះជាថ្មី រកយុត្តិធម៌អោយជនរងគ្រោះ ! ករណីនេះនេងត្រូវចាត់ទុកជាករណីពិសេស ហេីយត្រូវតាមដានស្រាវជ្រាវជាបន្តបន្ទាប់ដេីម្បីដាក់លេីតុក្នុងកិច្ចប្រជុំជាមួយសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងកិច្ចប្រជុំឆមាសទី២នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នាពេលខាងមុខនេះ។

សមាជិកឧត្តមក្រុមប្រឹក្សាពីគណបក្សខ្មែរក្រោក សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូមអនុវត្តន៍តាមការណែនាំរបស់សម្ដេចតេជោ ដែលលោកពុំគាំទ្រអោយមានការចាប់ខ្លួនពលរដ្ឋរូបណាដាក់គុកច្រវ៉ាក់ព្រោះបញ្ហាដីធ្លីនោះឡេីយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post